ចោទិយកថា 31:12 - អាល់គីតាប12 ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮហ៊ូកុំនេះ ហើយរៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងហ៊ូកុំនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងពួកអ្នកប្រទេសក្រៅដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ដើម្បីឲ្យគេបានឮ ហើយរៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮក្រឹត្យវិន័យនេះ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ត្រូវឲ្យប្រមូលបណ្តាជនទាំងប្រុសទាំងស្រី នឹងកូនក្មេង ហើយនឹងពួកអ្នកដទៃដែលនៅអស់ទាំងទីក្រុងរបស់ឯងមក ដើម្បីឲ្យគេស្តាប់ ហើយបានរៀន ព្រមទាំងកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងប្រយ័ត នឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ សូមមើលជំពូក |
ណាពីហាកាយបាននាំយកបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់គាត់ ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ មានបន្ទូលតាមរយៈណាពីហាកាយ ហើយកោតខ្លាចអុលឡោះតាអាឡា។
ចូរនឹកចាំពីថ្ងៃដែលអ្នកមកជួបអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃដែលទ្រង់មានបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។
ប្រជាជនអ៊ីស្រអែលទាំងមូល ក្រុមអះលីជំអះ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា។ ប្រជាជនចំនួនពាក់កណ្តាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្តាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្តីដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រអែល។