មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
ចោទិយកថា 26:2 - អាល់គីតាប ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើសទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យយកផលដំបូងគ្រប់មុខកើតពីដី ដែលឯងនឹងប្រមូលមកពីស្រែចំការ ជាផលដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចដាក់ចុះក្នុងបញ្ជី នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង នឹងរើសសំរាប់តាំងព្រះនាមទ្រង់ |
មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
ពេលប្រជាជនអ៊ីស្រអែលទទួលបញ្ជារបស់ស្តេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកជូនយ៉ាងបរិបូណ៌ដែរ។
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកជូនជាជំនូនផលដំបូង ឬជំនូនមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដូចមានចែងទុកក្នុងហ៊ូកុំ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមអ៊ីមុាំ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន
ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកជូនតាមពេលកំណត់ ព្រមទាំងជំនូនដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីខ្ញុំ ហើយប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តសន្ដោសផង៕
ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។
ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នក មកឲ្យយើងកុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នាមកឲ្យ ក្នុងដំណាក់នៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកឲ្យក្នុងដំណាក់នៃអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកជនជាតិ អ៊ីស្រអែលទុកសម្រាប់ទ្រង់ ជាផលផ្លែដំបូងរបស់ទ្រង់ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដ្បិតជនជាតិអ៊ីស្រអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រអែល - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលជំនូនផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។
ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកអ៊ីមុាំ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកអ៊ីមុាំ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។
ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកជូនអុលឡោះតាអាឡា។
អ្នកអាចជូនជំនូនទាំងនេះជូនអុលឡោះតាអាឡា ជាជំនូនផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅជូននៅលើអាសនៈ ទុកជាគូរបានដុតដែលមានក្លិនឈ្ងុយឡើយ។
ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកជូនអុលឡោះតាអាឡា ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាជំនូនផលដំបូង។
ប្រសិនបើយើងយកផលដំបូងជូនអុលឡោះ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ទ្រង់ដែរ ហើយប្រសិនបើឫសជារបស់អុលឡោះ មែកក៏ជារបស់ទ្រង់ដែរ។
សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។
មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលអំណោយទានដំបូងរបស់រសអុលឡោះ ក៏ថ្ងូរក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំអុលឡោះប្រោសយើងឲ្យទៅជាបុត្ររបស់ទ្រង់ និងលោះរូបកាយយើងទាំងស្រុងដែរ
ប៉ុន្ដែ អាល់ម៉ាហ្សៀសពិតជាបានរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ គាត់បានរស់ឡើងវិញមុនគេបង្អស់។
ម្នាក់ៗតាមលំដាប់លំដោយ គឺអាល់ម៉ាហ្សៀសបានរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់អាល់ម៉ាហ្សៀសនឹងរស់ឡើងវិញ នៅពេលគាត់មកដល់។
គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
រួចហើយ ចូរប្រារព្ធពិធីបុណ្យសបា្តហ៍ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ពេលនោះ ចូរជូនជំនូនស្ម័គ្រចិត្ត ដោយគិតតាមភោគផល ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។
ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនអ៊ីមុាំ
«ពេលណាអ្នកចូលទៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ
អ្នកត្រូវទៅជួបអ៊ីមុាំដែលបំពេញមុខងារនៅគ្រានោះ ជម្រាបគាត់ដូចតទៅ: “ថ្ងៃនេះ ខ្ញុំសូមប្រកាស នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកថា ខ្ញុំបានចូលមកដល់ទឹកដី ដែលទ្រង់សន្យាជាមួយបុព្វបុរសរបស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងជំរំជួបអុលឡោះតាអាឡានៅទីនោះ។
អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ដ្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមគាត់ដែរ។ គាត់បានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងជូនអុលឡោះ និងជូនកូនចៀម