ចោទិយកថា 26:3 - អាល់គីតាប3 អ្នកត្រូវទៅជួបអ៊ីមុាំដែលបំពេញមុខងារនៅគ្រានោះ ជម្រាបគាត់ដូចតទៅ: “ថ្ងៃនេះ ខ្ញុំសូមប្រកាស នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកថា ខ្ញុំបានចូលមកដល់ទឹកដី ដែលទ្រង់សន្យាជាមួយបុព្វបុរសរបស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 អ្នកត្រូវទៅជួបសង្ឃដែលបំពេញមុខងារនៅគ្រានោះ ហើយជម្រាបលោកថា "នៅថ្ងៃនេះ ខ្ញុំសូមប្រកាសចំពោះព្រះយេហូវ៉ា ជាព្រះរបស់លោកថា ខ្ញុំបានមកដល់ស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់យើងថា នឹងឲ្យមកយើងខ្ញុំហើយ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជម្រាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយត្រូវទៅជំរាបសង្ឃដែលមាននៅគ្រានោះថា នៅថ្ងៃនេះខ្ញុំសូមទូលដល់ព្រះយេហូវ៉ាជាព្រះនៃលោកថា ខ្ញុំបានមកដល់ស្រុក ដែលព្រះយេហូវ៉ាទ្រង់បានស្បថនឹងពួកឰយុកោថា នឹងឲ្យមកយើងខ្ញុំហើយ សូមមើលជំពូក |