Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 1:18 - អាល់គីតាប

18 អុលឡោះ​ពេញ​ចិត្ត​បង្កើត​យើង​មក ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ព្រះអង្គ​បាន​បង្កើត​យើងរាល់គ្នា​តាម​បំណង​ព្រះហឫទ័យ ដោយ​ព្រះបន្ទូល​នៃ​សេចក្ដីពិត ដើម្បីឲ្យ​យើង​បាន​ទៅជា​ផលដំបូង​មួយ​ក្នុងចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បង្កើត​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។

សូមមើលជំពូក ចម្លង




យ៉ាកុប 1:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ញែក​ជន‌ជាតិ អ៊ីស្រ‌អែល​ទុក​សម្រាប់​ទ្រង់ ជា​ផល​ផ្លែ​ដំបូង​របស់​ទ្រង់ អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្តាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​អ៊ីមុាំ។


អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់ នៅ​ក្រុង​ស៊ីយ៉ូន និង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួល នៅ​លើ​ភ្នំ​សា‌ម៉ារី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជា‌ជាតិ​ដ៏​សំខាន់ ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ពូជ‌ពង្ស​អ៊ីស្រ‌អែល​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​បង្អែក។


អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​ឈាម​ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​អុលឡោះ​វិញ។


ដូច​មាន​ចែង​ទុក​មក​ថា «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។»។ គាត់​ជា​ឪពុក​របស់​យើង នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​ដែល​គាត់​បាន​ជឿ គឺ​អុលឡោះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​ឲ្យ​កើត​មាន។


ទោះ​បី​បង​ប្អូន​មាន​តួន​មួយ​ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​អាល់ម៉ា‌ហ្សៀស​ក៏​ដោយ ក៏​បង​ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង​ប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដោយ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន។


ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​អំណាច​របស់​អុលឡោះ។ យើង​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការ‌ពារ


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​របស់​អុលឡោះ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​អាល់ម៉ា‌ហ្សៀស​មុន​គេ​បង្អស់។


ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្ដាប់​បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អាល់ម៉ា‌ហ្សៀស​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដែរ។


ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​គាប់​ចិត្ត​អុលឡោះ និង​ចូល​ជិត​ទ្រង់​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​បន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។


និង​មាន​ក្រុម‌ជំអះ​របស់​ពួក​រៀម​ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​សូរ៉កា​កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បង​ប្អូន​ចូល​មក​ជិត​អុលឡោះ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​ព្រលឹង​អ្នក​សុចរិត ដែល​បាន​គ្រប់​លក្ខណៈ


ចិត្ដ​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចំរើន​ដល់​កំរិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។


ហេតុ​នេះ បង​ប្អូន​ត្រូវ​លះ‌បង់​ចិត្ដ​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ដ​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ដ​ស្លូត‌បូត ទទួល​បន្ទូល​ដែល​អុលឡោះ​បាន​បណ្ដុះ​ក្នុង​បង​ប្អូន ព្រោះ​បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង​ប្អូន។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​មាន​ចិត្ដ​ច្រណែន​ឈ្នា‌នីស និង​មាន​ចិត្ដ​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។


អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


សូម​សរសើរ​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជាអម្ចាស់​នៃ​យើង។ អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ឲ្យ​រស់​ឡើង​វិញ ស្រប​តាម​ចិត្ត​មេត្ដា‌ករុណា​ដ៏​លើស‌លប់​របស់​ទ្រង់ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ


អ្នក​ដែល​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​អុលឡោះ។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ដ្រីៗឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​គាត់​ដែរ។ គាត់​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ជូន​អុលឡោះ និង​ជូន​កូន​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម