កិច្ចការ 20:37 - អាល់គីតាប ពួកអះលីជំអះទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូល ហើយថើបគាត់ទៀតផង ព្រះគម្ពីរខ្មែរសាកល ទាំងអស់គ្នាយំសោកយ៉ាងខ្លាំង ហើយឱបកប៉ូល ទាំងថើបគាត់។ Khmer Christian Bible ហើយពួកគេគ្រប់គ្នាបានយំយ៉ាងខ្លាំង ទាំងឱបថើបគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេគ្រប់គ្នាយំជាខ្លាំង ហើយនាំគ្នាឱបថើបលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកព្រឹទ្ធាចារ្យទាំងនោះនាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម |
យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។
ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
អេលីយ៉ាសាក់ទុកគោចោល ហើយរត់ទៅតាមអេលីយ៉េសជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅលាបិតាម្តាយរបស់ខ្ញុំសិន រួចខ្ញុំនឹងទៅតាមលោក»។ អេលីយ៉េសឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។
«ឱ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំភ្លេចឡើយថា ខ្ញុំបានដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលទ្រង់គាប់ចិត្តប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។
ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។
ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលអៃយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។
លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំអះទាំងអស់របស់អាល់ម៉ាហ្សៀស សូមជម្រាបសួរមកបងប្អូន។
បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។
ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនបរិសុទ្ធទាំងអស់ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពោរពេញដោយអំណរ។
ទ្រង់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្ក គាត់នឹងឃ្វាលពួកគេ គាត់នឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយអុលឡោះនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។