Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:14 - អាល់គីតាប

14 យូសុះ​ស្ទុះ​ទៅ​ឱប​ពុន‌យ៉ាម៉ីន ជា​ប្អូន រួច​យំ រីឯ​ពុន‌យ៉ាម៉ីន​ក៏​យំ​ឱប​យូសុះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 រួច​យ៉ូសែប​កៀក​ក​បេនយ៉ាមីន​ប្អូនប្រុស​របស់គាត់ ហើយ​យំ រីឯ​បេនយ៉ាមីន​ក៏​កៀក​ក​យ៉ូសែប ហើយ​យំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​ក​បេនយ៉ាមីន​ជា​ប្អូន ហើយ​យំ ឯ​បេនយ៉ាមីន​ក៏​យំ​ឱប​ក​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​បេន‌យ៉ាមីន ជា​ប្អូន រួច​យំ រីឯ​បេន‌យ៉ាមីន​ក៏​យំ​ឱប​លោក​យ៉ូសែប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​គាត់​ឱប​ក​បេន‌យ៉ាមីន​ជា​ប្អូន ហើយ​យំ បេន‌យ៉ាមីន​ក៏​យំ​នៅ​ក​គាត់​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គាត់​ថើប​រ៉ាជែល ហើយ​ទ្រហោ​យំ។


អេសាវ​រត់​មក​ជួប​គាត់ រួច​ឱប​គាត់​ទៀត​ផង។ គាត់​អោប​ក​គាត់ ថើប​គាត់ ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។


យូសុះ​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​គាត់​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ យូសុះ​បាន​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។


ពេល​យូសុះ​ឃើញ​ប្អូន គាត់​អួល​ដើម​ក គាត់​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។


បន្ទាប់​មក គាត់​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង។ រួច​ហើយ បង‌ប្អូន​គាត់​ក៏​និយាយ​សំណេះ​សំណាល​ជា​មួយ​គាត់។


យូសុះ​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន‌ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ក៏​បាន​ឮ​ដែរ។


យូសុះ​បាន​ទឹម​រទេះ​របស់​គាត់ រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​អ៊ីស្រ‌អែល ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម គាត់​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។


លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ដ​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។


ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ដ​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ដ មិន​ចេះ​អាណិត​អាសូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម