Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:37 - ព្រះគម្ពីរខ្មែរសាកល

37 ទាំងអស់គ្នា​យំសោក​យ៉ាងខ្លាំង ហើយ​ឱប​ក​ប៉ូល ទាំង​ថើប​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ហើយ​ពួកគេ​គ្រប់​គ្នា​បាន​យំ​យ៉ាង​ខ្លាំង​ ទាំង​ឱប​ថើប​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ហើយ​គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និត‌ថ្នម

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ពួក​អះលី‌ជំអះ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​អោប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង

សូមមើលជំពូក ចម្លង




កិច្ចការ 20:37
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូសែប​កៀក​ក​បេនយ៉ាមីន​ប្អូនប្រុស​របស់គាត់ ហើយ​យំ រីឯ​បេនយ៉ាមីន​ក៏​កៀក​ក​យ៉ូសែប ហើយ​យំ​ដែរ​។


យ៉ូសែប​ក៏​ទឹម​រទេះសេះ​របស់គាត់ ហើយ​ឡើង​ទៅ​ជួប​អ៊ីស្រាអែល​ឪពុក​របស់គាត់​នៅ​កូសែន​។ នៅពេល​គាត់​បង្ហាញខ្លួន​ដល់​ឪពុក គាត់​ក៏​កៀក​ក​ឪពុក ហើយ​យំ​ទាំង​កៀក​ក​ឪពុក​យ៉ាងយូរ​។


អ្នកដែល​សាបព្រោះ​ទាំង​ទឹកភ្នែក នឹង​ច្រូត​ទាំង​សម្រែកហ៊ោសប្បាយ​។


បន្ទាប់មក គាត់​ក្រោកឡើង ត្រឡប់ទៅរក​ឪពុក​របស់​ខ្លួន​វិញ​។ ខណៈដែល​គាត់​នៅ​ឆ្ងាយ​នៅឡើយ ឪពុក​របស់​គាត់​បាន​ឃើញ​គាត់ ក៏​មានចិត្តអាណិតអាសូរ ហើយ​រត់​ទៅ​ឱប​ក​គាត់ ទាំង​ថើប​ទៀតផង​។


ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ ក្រុមជំនុំ​ទាំងអស់​របស់​ព្រះ​គ្រីស្ទ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។


បងប្អូន​ទាំងអស់​ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។


ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ វិសុទ្ធជន​ទាំងអស់គ្នា​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​ទាំងអស់​ដោយ​ការថើប​ដ៏វិសុទ្ធ​។


ពេល​នឹកឃើញ​ទឹកភ្នែក​របស់អ្នក ខ្ញុំ​ក៏​ចង់​ជួប​អ្នក​យ៉ាងខ្លាំង ដើម្បីឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ​។


ព្រះអង្គ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​។ សេចក្ដីស្លាប់​នឹង​លែងមាន​ទៀត​ឡើយ ហើយក៏លែង​មាន​ទុក្ខព្រួយ ការយំសោក ឬ​ការឈឺចាប់​ទៀត​ដែរ ដ្បិត​អ្វីៗ​ពីមុន​បាន​កន្លងផុតទៅ​ហើយ”។


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម