គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងដ៏សប្បាយ!
ទំនុកតម្កើង 54:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងថ្វាយតង្វាយស្ម័គ្រចិត្តដល់ព្រះអង្គ។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គល្អ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្ត ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងយកដង្វាយស្ម័គ្រពីចិត្ត មកបូជាថ្វាយដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស អាល់គីតាប ខ្ញុំនឹងធ្វើគូរបានជូនទ្រង់ ដោយស្មោះអស់ពីចិត្ត ឱអុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើងនាមទ្រង់ ព្រោះទ្រង់មានចិត្តសប្បុរស។ |
គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងដ៏សប្បាយ!
ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។
ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
ឱព្រះអម្ចាស់អើយ សូមតើនឡើងសម្តែងឫទ្ធិបារមី! យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើង ឫទ្ធានុភាពរបស់ព្រះអង្គ!
តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ឱព្រះអម្ចាស់អើយ ជាការប្រពៃណាស់ ដែលទូលបង្គំលើកតម្កើងព្រះអង្គ ស្មូត្រទំនុកតម្កើង សរសើរព្រះនាម របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះជាអម្ចាស់យាងមកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំ? ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។