ទំនុកតម្កើង 14:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់អើតមើលពីស្ថានសួគ៌ទៅលើមនុស្សលោក ដើម្បីឲ្យឃើញថាតើមានអ្នកដែលមានប្រាជ្ញា ដែលស្វែងរកព្រះឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស រកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត ស្វែងរកព្រះឬទេ អាល់គីតាប អុលឡោះតាអាឡាមើលពីសូរ៉កាមក ពិនិត្យមើលមនុស្សលោក ទ្រង់រកមើល ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។ |
យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។
ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។
ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
«ឱព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំអើយ ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស សូមលើកលែងទោសឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ដោយស្មោះអស់ពីចិត្តនេះផង ទោះបីពួកគេពុំបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអង្គនៅឡើយក៏ដោយ»។
តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត?
អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្ដីនេះទុក ហើយស្វែងយល់ពីស្នាព្រះហស្ដប្រកបដោយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
-ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ* របស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។
ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង!
អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់ អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ ដែលជាគ្រឹះនៃពិភពលោក។
ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពិចារណាឡើង មនុស្សឥតប្រាជ្ញាអើយ ចូររៀនឲ្យមានតម្រិះឡើង។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ លែងអាណិតមេត្តាពួកគេ ព្រះដែលបានបង្កើតពួកគេមក លែងអត់ឱនដល់ពួកគេទៀតហើយ។
ចូរស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ ចូរអង្វររកព្រះអង្គ ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។
សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ!
សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះកិត្តិនាមរបស់ព្រះអង្គ។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹម ចូរសង្កេតមើល ហើយសាកសួរ និងរកមើលនៅតាមផ្សារ ក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់ នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។
ដ្បិតចិត្តប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែកមិនឲ្យមើលឃើញ មិនឲ្យត្រចៀកស្ដាប់ឮ មិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យជា” ។
បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។