Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​ជា” ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដ្បិត​ចិត្ដ​របស់​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​គេ​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​ពុំ​នោះ​សោត​ គេ​មុខ​ជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​ចិត្ត​របស់​ប្រជា‌ជន​នេះ​បាន​ត្រឡប់​ជា​ស្ពឹក ត្រចៀក​របស់​គេ​ធ្ងន់​ពិបាក​នឹង​ស្ដាប់ ភ្នែក​គេ​បិទ​ក្រែង​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​នៅ​ក្នុង​ចិត្ត រួច​គេ​វិល​បែរ ហើយ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា»

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ដ្បិត​ចិត្ដ​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក មិន​ឲ្យ​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ​មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:15
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។


អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។


គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យ វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។ រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ ជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។


យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់ តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ យើង​នឹង​ដឹក​នាំ​គេ ព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។


ចូរ​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​មាន​ចិត្ត​រឹង‌រូស ចូរ​ធ្វើ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បិទ​ភ្នែក​គេ កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ឮ កុំ​ឲ្យ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា!»។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា នោះ​ទូលបង្គំ​នឹង​បាន​ជា សូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិត ដ្បិត​ព្រះអង្គ​តែង​ប្រោស​ប្រទាន​ឲ្យ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ!


ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។


កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ “យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។


ប៉ុន្តែ យើង​នឹង​ព្យាបាល​មុខ​របួស​របស់​គេ​ឲ្យ​បាន​ជា​ទាំង​ស្រុង យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត និង​សន្តិ‌សុខ​មក​លើ​ពួក​គេ​យ៉ាង​បរិបូណ៌។


«យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ ឲ្យ​បាន​ជា​សះ‌ស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។


«ប៉ុន្តែ ពួក​គេ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ ពួក​គេ​មាន​ចិត្ត​រឹង‌រូស ខ្ទប់​ត្រចៀក​ធ្វើ​មិន​ដឹង​មិន​ឮ។


រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា បាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។


ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល​ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់​ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គេ»។


«យេរូ‌សាឡឹម​អើយ! គួរ​ឲ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​ទេ។


ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ និង​ដើម្បី​កុំ​ឲ្យ​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា» ។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះអង្គ​លុប​បំបាត់​បាប​របស់​បងប្អូន។


ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រុប​ពី​លើ​លោក។


គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។


ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បងប្អូន​បែរ​ជា​ក្រ​នឹង​យល់។


នៅ​ចំ​កណ្ដាល​លាន​ក្រុងនិង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់‌ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ប្រជា‌ជាតិ​នានា​ឲ្យ​ជា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម