ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 4:21 - ព្រះគម្ពីរខ្មែរសាកល

សូម​ព្យាយាម​មក​ឲ្យ​ដល់​មុន​រដូវរងា​។ អ៊ើប៊ូឡុស ពូដេន លីណុស និង​ក្លូឌា ព្រមទាំង​បងប្អូន​ទាំងអស់គ្នា ផ្ដាំ​សួរសុខទុក្ខ​អ្នក​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​អ្នក​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវ​រងារ។​ លោក​អ៊ើប៊ូឡុស​ លោក​ពូដេន​ លោក​លីណុស​ និង​នាង​ក្លូឌា​ ព្រមទាំង​បងប្អូន​ទាំង​អស់​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវ​រងាកុំ​បីខាន។ លោក​អ៊ើប៊ូ‌ឡុស លោក​ពូ‌ដេន លោក​លី‌ណុស លោក​ក្លូឌាស និង​ពួក​បង‌ប្អូន​ទាំង​អស់​គ្នា សូម​ជម្រាប​សួរមក​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់​កុំ​បី​ខាន។ លោក​អ៊ើប៊ូ‌ឡូស លោក​ពូដេន លោក​លីណូស នាង​ក្លូឌាស និង​បងប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ខំ​ប្រឹង​ទៅ​ឲ្យ​បាន​ដល់​មុន​រដូវ​រងា អ្នក​អ៊ើប៊ូ‌ល៉ុស អ្នក​ពូដេន អ្នក​លីណុស អ្នក​ក្លូឌាស ហើយ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា សូម​ជំរាប​សួរ​ដល់​អ្នក។

សូមមើលជំពូក

អាល់គីតាប

ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់ កុំ​បី​ខាន។ លោក​អ៊ើប៊ូ‌ឡូស លោក​ពូដេន លោក​លី‌ណូស នាង​ក្លូឌាស និង​បង​ប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។

សូមមើលជំពូក



២ ធីម៉ូថេ 4:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​អ្នក​ជាមួយ​គូវិវាទ​របស់អ្នក ចេញទៅ​ជួប​មេគ្រប់គ្រង ចូរ​ខិតខំព្យាយាម​ផ្សះផ្សា​នឹង​គូវិវាទនោះ ខណៈដែល​នៅ​តាម​ផ្លូវ​នៅឡើយ ក្រែងលោ​អ្នកនោះ​អូស​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​ឆ្មាំគុក ហើយ​ឆ្មាំគុក​នឹង​ដាក់គុក​អ្នក​។


បងប្អូន​ទាំងអស់​ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។


សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​សេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំង​ការប្រកបគ្នា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚


វិសុទ្ធជន​ទាំងអស់ ជាពិសេស​ពួក​អ្នក​ពី​ដំណាក់​របស់​សេសារ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


ពេល​នឹកឃើញ​ទឹកភ្នែក​របស់អ្នក ខ្ញុំ​ក៏​ចង់​ជួប​អ្នក​យ៉ាងខ្លាំង ដើម្បីឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ​។


ពេល​អ្នក​មក សូម​យក​អាវវែង​ដែល​ខ្ញុំ​ទុកចោល​នៅ​ទ្រអាស​នៅ​ជាមួយ​ការប៉ុស ព្រមទាំង​ក្រាំង​មក​ជាមួយ​ផង ជាពិសេស​ក្រាំងស្បែក​។


សូម​ព្យាយាម​មករក​ខ្ញុំ​ជាប្រញាប់


កាលណា​ខ្ញុំ​ចាត់​អើតេម៉ាស ឬ​ទីឃីកុស​ឲ្យមក​ជួប​អ្នក សូម​ព្យាយាម​មករក​ខ្ញុំ​នៅ​នីកូប៉ូលី ដ្បិត​ខ្ញុំ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ​រហូតដល់ផុតរដូវរងា​។


កូន‍ៗ​របស់​បងស្រី​អ្នក គឺ​បងស្រី​ដែល​ត្រូវបានជ្រើសតាំង ក៏​ផ្ដាំ​សួរសុខទុក្ខ​លោកស្រី​ដែរ​៕​៚


ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​ភ្លាមៗ ហើយ​និយាយ​គ្នា​ផ្ទាល់មាត់​។