Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 4:13 - ព្រះគម្ពីរខ្មែរសាកល

13 ពេល​អ្នក​មក សូម​យក​អាវវែង​ដែល​ខ្ញុំ​ទុកចោល​នៅ​ទ្រអាស​នៅ​ជាមួយ​ការប៉ុស ព្រមទាំង​ក្រាំង​មក​ជាមួយ​ផង ជាពិសេស​ក្រាំងស្បែក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ពេល​អ្នក​មក​ សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នឹង​លោក​ការពូស​នៅ​ក្រុង​ទ្រអាស​មក​ជាមួយ​ផង​ ព្រមទាំង​សៀវភៅ​ទាំងឡាយ​ដែរ​ ជា​ពិសេស​សៀវភៅ​ធ្វើ​ពី​ស្បែក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​អ្នក​មក សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​លោក​កាប៉ុស នៅ​ក្រុង​ទ្រអាស និង​យក​សៀវភៅ​ទាំង​ប៉ុន្មាន​មក​ជាមួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស ក្រាំង​ស្បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង នឹង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 4:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នក​ដែល​ចង់​ប្ដឹង​យក​អាវខាងក្នុង​របស់អ្នក ចូរ​ឲ្យ​ទាំង​អាវវែង​ដល់​គេ​ផង​;


យើង​ចុះសំពៅ​ពី​ទ្រអាស​តម្រង់​ទៅ​សាម៉ូត្រាស ហើយ​នៅ​ថ្ងៃបន្ទាប់ យើង​ទៅដល់​នាប៉ូលី


ដូច្នេះ​ពួកគេ​ក៏​ឆ្លងកាត់​មីស៊ា ចុះ​ទៅ​ទ្រអាសវិញ​។


ពួកគេ​ឈឺផ្សាក្នុងចិត្ត ជាពិសេស​ចំពោះ​ពាក្យ​ដែល​ប៉ូល​និយាយ​ថា ពួកគេ​នឹង​មិន​ឃើញ​មុខ​គាត់​ទៀតឡើយ​។ បន្ទាប់មក ពួកគេ​ជូនដំណើរ​គាត់​ទៅដល់​សំពៅ៕


រហូតដល់​ពេលនេះ យើង​ទាំង​ឃ្លាន ទាំង​ស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេ​វាយ ហើយ​គ្មានជម្រក


ខ្ញុំ​ធ្វើការ​នឿយហត់​ទាំង​លំបាក អត់ងងុយ​ជាញឹកញាប់ ទាំង​ស្រេក​ទាំង​ឃ្លាន អត់អាហារ​ជាញឹកញាប់ រង​ភាពរងា និង​ភាពអាក្រាត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម