២ ថែស្សាឡូនីច 3:7 - ព្រះគម្ពីរខ្មែរសាកល តាមពិត ខ្លួនអ្នករាល់គ្នាដឹងហើយថា ត្រូវតែត្រាប់តាមយើងយ៉ាងដូចម្ដេច ដ្បិតកាលនៅជាមួយអ្នករាល់គ្នា យើងមិនដែលរស់នៅដោយគ្មានរបៀបវិន័យទេ Khmer Christian Bible ដ្បិតអ្នករាល់គ្នាដឹងហើយថា ត្រូវយកតម្រាប់តាមយើងរបៀបណា ព្រោះយើងមិនបានរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាដឹងហើយថាគួរយកតម្រាប់តាមយើងបែបណា ព្រោះយើងមិនបានខ្ជិលច្រអូសឡើយ កាលយើងនៅជាមួយអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្លួនអ្នករាល់គ្នាដឹងហើយ ដែលគួរត្រាប់តាមយើងខ្ញុំជាយ៉ាងណា ពីព្រោះយើងខ្ញុំមិនបានប្រព្រឹត្តឥតរបៀប ក្នុងពួកអ្នករាល់គ្នាឡើយ អាល់គីតាប បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ |
បងប្អូនអើយ ចូរចូលរួមត្រាប់តាមខ្ញុំ ព្រមទាំងសង្កេតមើលពួកអ្នកដែលដើរដូច្នេះ ស្របតាមគំរូដែលអ្នករាល់គ្នាបានទទួលពីយើង។
អ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញក្នុងខ្ញុំ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ នោះព្រះនៃសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា។
អ្នករាល់គ្នា និងព្រះជាសាក្សីអំពីការនេះ គឺអំពីរបៀបដែលយើងបានប្រព្រឹត្តយ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និងឥតកំហុស ចំពោះអ្នករាល់គ្នាដែលជឿ
បងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យទូន្មានអ្នកដែលគ្មានរបៀបវិន័យ ឲ្យកម្សាន្តចិត្តអ្នកទន់ជ្រាយ ឲ្យគាំពារអ្នកខ្សោយ ហើយឲ្យអត់ធ្មត់ចំពោះមនុស្សទាំងអស់។
បងប្អូនអើយ ឥឡូវនេះ យើងសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ឲ្យអ្នករាល់គ្នាចៀសចេញពីអស់ទាំងបងប្អូនដែលរស់នៅដោយគ្មានរបៀបវិន័យ គឺរស់នៅមិនស្របតាមទំនៀមទម្លាប់ដែលពួកគេបានទទួលពីយើង។
នេះមិនមែនថា យើងគ្មានសិទ្ធិទេ ប៉ុន្តែយើងបានធ្វើដូច្នេះ ដើម្បីផ្ដល់គំរូដល់អ្នករាល់គ្នាដោយខ្លួនឯងផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមយើង។
កុំឲ្យអ្នកណាមើលងាយអ្នកដោយព្រោះនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់អ្នកជឿក្នុងពាក្យសម្ដី ក្នុងកិរិយា ក្នុងសេចក្ដីស្រឡាញ់ ក្នុងជំនឿ និងក្នុងសេចក្ដីបរិសុទ្ធ។
ខ្លួនអ្នកត្រូវបង្ហាញគំរូក្នុងកិច្ចការដ៏ប្រសើរគ្រប់យ៉ាង ហើយក្នុងការបង្រៀន ត្រូវបង្ហាញភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ
ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។