Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គួរ​យក​តម្រាប់​តាម​យើង​បែប​ណា ព្រោះ​យើង​មិន​បាន​ខ្ជិល​ច្រអូស​ឡើយ កាល​យើង​នៅ​ជាមួយ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 តាមពិត ខ្លួនអ្នករាល់គ្នា​ដឹង​ហើយ​ថា ត្រូវតែ​ត្រាប់តាម​យើង​យ៉ាងដូចម្ដេច ដ្បិត​កាល​នៅជាមួយ​អ្នករាល់គ្នា យើង​មិនដែល​រស់នៅដោយគ្មានរបៀបវិន័យ​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ត្រូវ​យក​តម្រាប់​តាម​យើង​របៀប​ណា​ ព្រោះ​យើង​មិន​បាន​រស់នៅ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តម្រាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បងប្អូន ដោយ​ឥត​សណ្ដាប់‌ធ្នាប់​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ខ្លួន​អ្នក​រាល់​គ្នា​ដឹង​ហើយ ដែល​គួរ​ត្រាប់​តាម​យើង​ខ្ញុំ​ជា​យ៉ាង​ណា ពី​ព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តម្រាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បង​ប្អូន ដោយ​ឥត​សណ្ដាប់​ធ្នាប់​នោះ​ឡើយ

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កម្រៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ។


ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ចុះ។


ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​យក​តម្រាប់​តាម​ខ្ញុំ​ចុះ។


បង‌ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​រស់​នៅ​ដូច​ជា​យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា​ចុះ។


ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ និង​ឃើញ​ក្នុង​ខ្ញុំ​នោះ ចូរ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។


អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន


បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។


ឥឡូវ​នេះ បង‌ប្អូន​អើយ យើង​សូម​បង្គាប់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណាដែល​រស់​នៅ​ដោយ​ខ្ជិល​ច្រអូស ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដែល​គេ​បាន​ទទួល​ពី​យើង។


នេះ​មិន​មែន​ដោយ​ព្រោះ​យើង​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​យើង​ចង់​ធ្វើ​គំរូ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម។


កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។


ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ


មិន​មែន​ដោយ​ប្រើ​អំណាច​ជិះ​ជាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នោះ​ទេ គឺ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម