តើអ្នករាល់គ្នាមិនទាន់យល់ទេឬ? តើអ្នករាល់គ្នាមិនចាំទេឬថា នំប៉័ងប្រាំដែលឲ្យប្រាំពាន់នាក់នោះ ប្រមូលបានប៉ុន្មានកន្ត្រក?
២ ថែស្សាឡូនីច 2:5 - ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នាមិនចាំទេឬថា កាលនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ? Khmer Christian Bible តើអ្នករាល់គ្នាមិនចាំថា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះ តើអ្នករាល់គ្នាមិននឹកចាំឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នករាល់គ្នាមិននឹកចាំទេឬអីថា ក្នុងគ្រាដែលខ្ញុំនៅជាមួយ នោះខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះដែរ អាល់គីតាប កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? |
តើអ្នករាល់គ្នាមិនទាន់យល់ទេឬ? តើអ្នករាល់គ្នាមិនចាំទេឬថា នំប៉័ងប្រាំដែលឲ្យប្រាំពាន់នាក់នោះ ប្រមូលបានប៉ុន្មានកន្ត្រក?
អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮទេឬ?អ្នករាល់គ្នាមិនចាំទេឬ?
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកាលណាពេលវេលានោះមកដល់ អ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាតាំងពីដំបូងទេ ពីព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នា។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានទូន្មានអ្នករាល់គ្នាម្នាក់ៗទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។
ដូចដែលអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តបែបនេះចំពោះអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួនដែរ។
ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានប្រាប់អ្នករាល់គ្នាទុកមុនថាយើងរៀបនឹងរងទុក្ខ ហើយដូចដែលអ្នករាល់គ្នាដឹងស្រាប់ ការនោះបានកើតឡើងមែន។
អ្នករាល់គ្នាស្គាល់អ្វីដែលរារាំងវានៅឥឡូវនេះដែរ ដើម្បីឲ្យវាលេចមកក្នុងពេលកំណត់របស់វា។
ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះថា ប្រសិនបើអ្នកណាមិនព្រមធ្វើការ ក៏កុំឲ្យអ្នកនោះហូបឡើយ។
ខ្ញុំក៏នឹងខំប្រឹងដែរ ដើម្បីធ្វើឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះជានិច្ច ក្រោយពីការចាកចេញរបស់ខ្ញុំ។