Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 3:4 - ព្រះគម្ពីរខ្មែរសាកល

4 ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន​ថា​យើង​រៀបនឹង​រងទុក្ខ ហើយ​ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ ការនោះ​បាន​កើតឡើង​មែន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 កាល​យើង​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ យើង​នឹង​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​ការ​នោះ​ក៏​កើត​ឡើង​មែន​ ដូច​ដែល​អ្នក​រាល់គ្នា​ដឹង​ស្រាប់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើងបាន​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ជា​មុន​ថា យើង​នឹងត្រូវជួប​ទុក្ខ​លំបាក ហើយ​ទុក្ខ​លំបាក​នោះ​ក៏​កើត​មាន​មែន ដូច​ជា​អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 កាល​យើង​នៅ​ជា​មួយ​បងប្អូន​នៅ​ឡើយ យើង​បាន​ជម្រាប​បងប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បងប្អូន​ជ្រាប​ស្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រោះ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ នោះ​ក៏​បាន​ប្រាប់​ជា​មុន​ថា យើង​រៀប​នឹង​រង​ទុក្ខ​លំបាក ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ថា មាន​មក​ហើយ)

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កាល​យើង​នៅ​ជា​មួយ​បង​ប្អូន​នៅ​ឡើយ យើង​បាន​ជម្រាប​បង​ប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បង​ប្អូន​ជ្រាប​ស្រាប់។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 3:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទុកមុន​រួចហើយ​។


បន្ទាប់ពី​ធ្វើដំណើរឆ្លងកាត់​អាំភីប៉ូលី និង​អ័ប៉ុឡូនា ប៉ូល និងស៊ីឡាស​មកដល់​ថែស្សាឡូនីច​។ នៅទីនោះ មាន​សាលាប្រជុំ​មួយ​របស់​ជនជាតិយូដា​។


ប៉ុន្តែ​នៅពេល​ពួកយូដា​នៅ​ថែស្សាឡូនីច​ដឹង​ថា ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅ​បេរា​ដែរ ពួកគេ​ក៏​មក​ទីនោះទៀត ហើយ​ក្រឡុក និង​រំខាន​ប្រជាជន​។


ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។


ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកយកតម្រាប់​តាម​ក្រុមជំនុំ​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​នៅ​យូឌា ពីព្រោះ​អ្នករាល់គ្នា​បាន​រងទុក្ខ​ដូចគ្នា​ពី​ជនរួមជាតិ​របស់អ្នករាល់គ្នា ដូចដែល​ក្រុមជំនុំនៅយូឌា​បាន​រងទុក្ខ​ពី​ពួក​ជនជាតិយូដា​ដែរ​។


ផ្ទុយទៅវិញ យើង​មានភាពក្លាហាន​ក្នុង​ព្រះ​នៃយើង ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ក្នុង​ការតយុទ្ធ​យ៉ាងខ្លាំង ដោយ​បាន​រងទុក្ខ និង​ត្រូវគេ​បង្អាប់បង្អោន​ជាស្រេច​នៅ​ភីលីព ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។


តើ​អ្នករាល់គ្នា​មិន​ចាំ​ទេ​ឬ​ថា កាល​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ​?


ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះ​ថា ប្រសិនបើ​អ្នកណា​មិន​ព្រម​ធ្វើការ ក៏កុំឲ្យ​អ្នកនោះ​ហូប​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម