ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 5:9 - ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ យើង​កំណត់មហិច្ឆតា​របស់យើង​គឺ​បំពេញព្រះហឫទ័យ​ព្រះអង្គ ទោះបីជា​យើង​នៅក្នុងរូបកាយ​ក្ដី នៅឆ្ងាយ​ពីរូបកាយ​ក្ដី

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​មិន​ថា​ នៅ​ក្ដី​ ឬ​ចាកចេញ​ទៅ​ក្ដី​ យើង​មាន​បំណង​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ណាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ទោះ​ជា​យើង​នៅ​ជ្រក​កោន ឬ​ឃ្លាត​ពី​រូប‌កាយ​នេះ​ក្តី យើង​មាន​បំណង​ចង់​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូប‌កាយ ឬ​ឃ្លាត​ពី​រូប‌កាយ​ក្តី

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ចិត្ត​អ៊ីសា‌ជាអម្ចាស់

សូមមើលជំពូក



២ កូរិនថូស 5:9
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​អ្នក​ធ្វើល្អ តើ​មិន​ត្រូវបាន​ទទួលយក​ទេ​ឬ​? ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ធ្វើល្អ នោះ​បាប​ក្រាប​នៅ​មាត់ទ្វារ​ហើយ​។ បំណងប្រាថ្នា​របស់វា​គឺមាន​ចំពោះ​អ្នក ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប់គ្រង​លើ​វា​វិញ”។


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


គឺ​ក្នុងចំណោម​ប្រជាជាតិ​នីមួយៗ អ្នកណា​ដែល​កោតខ្លាច​ព្រះ និង​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ព្រះអង្គ​ទទួល​អ្នកនោះ​។


ជាការពិត អ្នក​ដែល​បម្រើ​ព្រះ​គ្រីស្ទ​យ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ ហើយ​ជាទីគោរពរាប់អាន​ដល់​មនុស្ស​។


ពោលគឺ ប្រសិនបើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះអម្ចាស់ ហើយ​ប្រសិនបើ​យើង​ស្លាប់ យើង​ក៏​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ដែរ​។ ដូច្នេះ ទោះបីជា​យើង​រស់​ក្ដី ស្លាប់​ក្ដី ក៏​យើង​ជា​របស់​ព្រះអម្ចាស់​។


ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


ដោយហេតុនេះ យើង​ក្លាហាន​ជានិច្ច ទាំង​ដឹង​ថា​ពេល​យើង​ស្ថិតនៅ​ក្នុង​រូបកាយ​នេះ យើង​នៅឆ្ងាយ​ពី​ព្រះអម្ចាស់​——


ដូច្នេះ យើង​ក្លាហាន ហើយ​សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​រូបកាយ​នេះ​ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរជាង​។


និង​សម្រាប់​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រោសប្រទាន​មក​យើង​ក្នុង​ព្រះបុត្រាដ៏ជាទីស្រឡាញ់​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះអម្ចាស់ ទាំង​បំពេញព្រះហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់ជំពូក ហើយ​បង្កើតផល​ក្នុង​គ្រប់ទាំង​ការល្អ ព្រមទាំង​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ​។


សម្រាប់​ការនេះ ខ្ញុំ​ធ្វើការនឿយហត់ ទាំង​តស៊ូ ស្របតាម​ឫទ្ធានុភាព​របស់​ព្រះអង្គ ដែល​កំពុង​ចេញឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ខ្ញុំ​។


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ


នេះជាហេតុដែល​យើង​ធ្វើការនឿយហត់ ទាំង​តស៊ូ ពីព្រោះ​យើង​បាន​សង្ឃឹម​លើ​ព្រះ​ដ៏​មានព្រះជន្មរស់ ដែល​ជា​ព្រះសង្គ្រោះ​នៃ​មនុស្ស​ទាំងអស់ ជាពិសេស​អ្នកជឿ​។


ដូច្នេះ ដោយ​យើង​បាន​ទទួល​អាណាចក្រ​ដែល​មិនចេះរញ្ជួយ ចូរឲ្យ​យើង​មាន​ចិត្តដឹងគុណ ដែល​តាមរយៈ​ចិត្តដឹងគុណនេះ យើង​អាច​បម្រើ​ព្រះ​ឲ្យ​គាប់ព្រះហឫទ័យ​ព្រះអង្គ ដោយ​ជំនឿស៊ប់ និង​ការកោតខ្លាច​។


ដោយហេតុនេះ ចូរឲ្យ​យើង​ខំប្រឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នោះ ដើម្បីកុំឲ្យ​អ្នកណា​ដួល​តាម​គំរូ​នៃ​ការមិនស្ដាប់បង្គាប់​ដូច​ពួកគេ​ឡើយ​។


ដូច្នេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយព្រោះ​អ្នករាល់គ្នា​កំពុង​រង់ចាំ​ការទាំងនេះ ចូរ​ខំប្រឹង​ឲ្យ​ព្រះ​បាន​ទត​ឃើញថា​អ្នករាល់គ្នា​ឥតប្រឡាក់ និង​ឥតសៅហ្មង ទាំងមាន​សេចក្ដីសុខសាន្ត