ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 4:2 - ព្រះគម្ពីរខ្មែរសាកល

ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​យើង​លះបង់​អំពើ​លាក់កំបាំង​ទាំងឡាយ​ដែល​គួរ​ខ្មាស​ ហើយ​មិន​រស់នៅ​ដោយ​មាន​ល្បិចកល​ ឬ​បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​បើកសំដែងអំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះជាម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ឬ​បំប្លែង​ព្រះ‌បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក‌ផ្តាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ

សូមមើលជំពូក

អាល់គីតាប

យើង​បដិសេធ​មិន​ប្រព្រឹត្ដ​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ដ​លើ​យើង នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក



២ កូរិនថូស 4:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិតមែនហើយ ខ្ញុំ​មិន​អៀនខ្មាស​អំពី​ដំណឹងល្អ​ទេ ពីព្រោះ​ដំណឹងល្អនេះ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​ការសង្គ្រោះ​ដល់​អស់អ្នក​ដែល​ជឿ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ​។


ចុះ​កាលនោះ តើ​អ្នករាល់គ្នា​បាន​ផល​អ្វី​ពី​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ​? ដ្បិត​លទ្ធផលចុងក្រោយ​នៃ​អំពើ​ទាំងនោះ គឺ​សេចក្ដីស្លាប់​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


ទោះបីជា​ខ្ញុំ​មិនពូកែ​ខាង​ពាក្យសម្ដី​ក៏ដោយ ក៏​មិន​ដូច្នោះ​ខាង​ចំណេះដឹង​ឡើយ​។ តាមពិត យើង​បាន​បញ្ជាក់​ការនេះ​ឲ្យច្បាស់​ដល់​អ្នករាល់គ្នា ដោយ​គ្រប់របៀប​ក្នុង​គ្រប់ការទាំងអស់​។


ជាការពិត យើង​មិន​ដូច​មនុស្ស​ជាច្រើន​ដែល​យក​ព្រះបន្ទូល​របស់​ព្រះ​ជារបររកស៊ី​នោះ​ទេ ផ្ទុយទៅវិញ យើង​និយាយ​ដូចជា​មនុស្ស​ស្មោះត្រង់ គឺ​ដូចជា​និយាយ​ចេញពី​ព្រះ នៅចំពោះ​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​៕


ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។


តាមរយៈ​សិរីរុងរឿង និង​ការអាប់យស​; តាមរយៈ​កេរ្តិ៍ឈ្មោះអាក្រក់ និង​កេរ្តិ៍ឈ្មោះល្អ​; យើង​ហាក់ដូចជា​មនុស្ស​បោកប្រាស់ ប៉ុន្តែ​ជា​មនុស្ស​ពិតត្រង់​;


ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។


ដូច្នេះ យើង​មិន​ត្រូវ​ធ្វើជា​កូនក្មេង​ដែល​រសាត់អណ្ដែត និង​រង្គើ​ដោយ​ខ្យល់​នៃ​គោលលទ្ធិ​នានា ដោយ​ឧបាយកល​របស់​មនុស្ស និង​ដោយ​ការប៉ិនប្រសប់​ក្នុង​កលល្បិច​ដ៏ពេញដោយការបោកបញ្ឆោត​ទៀតឡើយ​។


ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។