Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:12 - ព្រះគម្ពីរខ្មែរសាកល

12 ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ព្រោះ​កិច្ចការ​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​សម្ងាត់​នោះ​ សូម្បី​តែ​និយាយ​ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ដ​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ​ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




អេភេសូរ 5:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

“ទឹក​ដែល​លួចមក​ផ្អែម​ណាស់ ហើយ​នំប៉័ង​ដែលហូប​ដោយ​លួចលាក់​ក៏​ឆ្ងាញ់​ដែរ​!”។


ជាការពិត ព្រះ​នឹង​នាំ​កិច្ចការ​ទាំងអស់​ទៅ​ក្នុង​ការជំនុំជម្រះ រួមទាំង​អ្វីៗ​ទាំងអស់​ដែល​លាក់កំបាំង​ផង មិនថា​ល្អ មិនថា​អាក្រក់​៕​៚


តាម​ដំណឹងល្អ​របស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅ​ថ្ងៃ​ដែល​ព្រះ​ជំនុំជម្រះ​ការសម្ងាត់​របស់​មនុស្ស តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​។


កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ


ប៉ុន្តែ​នៅពេល​ត្រូវបាន​លាតត្រដាង​ដោយ​ពន្លឺ អ្វីៗ​ទាំងអស់​នឹង​ត្រូវបាន​ធ្វើឲ្យមើលឃើញ


ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។


ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ​។


ខ្ញុំ​ក៏​ឃើញ​មនុស្សស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច ឈរ​នៅមុខ​បល្ល័ង្ក ហើយ​ក្រាំង​ទាំងឡាយ​ត្រូវបាន​បើកឡើង​។ រួច​មាន​ក្រាំង​មួយទៀត​ត្រូវបាន​បើកឡើង​ដែរ ជា​ក្រាំង​នៃ​បញ្ជី​ជីវិត​។ មនុស្សស្លាប់​ត្រូវបាន​ជំនុំជម្រះ​តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុក​នៅក្នុង​ក្រាំង​ទាំងនោះ ស្របតាម​ការប្រព្រឹត្ត​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម