ក៏និយាយនឹងគាត់ថា៖ “ចូររត់ទៅប្រាប់យុវជននោះថា: ‘យេរូសាឡិមនឹងមានគេរស់នៅដូចជាភូមិឥតកំពែង ដោយព្រោះមានមនុស្ស និងសត្វច្រើនកុះករនៅទីនោះ។
១ ធីម៉ូថេ 4:12 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យអ្នកណាមើលងាយអ្នកដោយព្រោះនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់អ្នកជឿក្នុងពាក្យសម្ដី ក្នុងកិរិយា ក្នុងសេចក្ដីស្រឡាញ់ ក្នុងជំនឿ និងក្នុងសេចក្ដីបរិសុទ្ធ។ Khmer Christian Bible កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ នឹងសេចក្ដីបរិសុទ្ធ អាល់គីតាប កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្ដស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្ដបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។ |
ក៏និយាយនឹងគាត់ថា៖ “ចូររត់ទៅប្រាប់យុវជននោះថា: ‘យេរូសាឡិមនឹងមានគេរស់នៅដូចជាភូមិឥតកំពែង ដោយព្រោះមានមនុស្ស និងសត្វច្រើនកុះករនៅទីនោះ។
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមយើង និងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូលដោយអំណរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងទុក្ខវេទនាយ៉ាងខ្លាំង។
អ្នករាល់គ្នា និងព្រះជាសាក្សីអំពីការនេះ គឺអំពីរបៀបដែលយើងបានប្រព្រឹត្តយ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និងឥតកំហុស ចំពោះអ្នករាល់គ្នាដែលជឿ
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានកើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរខំប្រឹងបង្ហាញខ្លួនអ្នកដល់ព្រះ ថាជាមនុស្សដែលជាប់ការពិសោធ ជាអ្នកធ្វើការដែលគ្មានអ្វីត្រូវអៀនខ្មាស ដែលបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ដូច្នេះ ចូរគេចឲ្យផុតពីតណ្ហានៃយុវវ័យ ហើយស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធ។
ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានការយល់ដឹងដល់អ្នកក្នុងគ្រប់ការទាំងអស់។
ចូរប្រាប់សេចក្ដីទាំងនេះ ហើយជំរុញទឹកចិត្ត និងស្ដីប្រដៅដោយសិទ្ធិអំណាចយ៉ាងពេញលេញ។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ៕
ខ្លួនអ្នកត្រូវបង្ហាញគំរូក្នុងកិច្ចការដ៏ប្រសើរគ្រប់យ៉ាង ហើយក្នុងការបង្រៀន ត្រូវបង្ហាញភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ
ក្នុងចំណោមអ្នករាល់គ្នា តើនរណាមានប្រាជ្ញា និងមានការយល់ដឹង? ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្តរបស់ខ្លួន តាមរយៈកិរិយាល្អ ដោយភាពសុភាពរាបសានៃប្រាជ្ញាចុះ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។