Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 កុំ​ឲ្យ​អ្នកណា​មើល​ងាយ​អ្នក​ ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួកអ្នក​ជឿខាង​ឯ​ពាក្យ​សំដី​ ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ និង​សេចក្ដី​បរិសុទ្ធ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ត​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ត​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ នឹង​សេចក្ដី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ដ​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ដ​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 4:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំលោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ។


ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។


ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ចុះ។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។


អ្នក​រាល់​គ្នា​ក៏​បាន​យក​តម្រាប់​តាម​យើង និង​តាម​ព្រះ‌អម្ចាស់ ដ្បិត​ទោះបើ​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​អំណរ មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធដែរ


អ្នក​រាល់​គ្នា និង​ព្រះ​ផង​ដែរ​ជា​ស្មរ​បន្ទាល់ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ គឺ​យើង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត និង​ឥត​កន្លែង​បន្ទោស​បាន


ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចម្រើន​ហូរ​ហៀរ​ដល់​ខ្ញុំ ទាំង​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


ចូរ​ខំ​ប្រឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ដូច​ជា​មនុស្ស​ដែល​ព្រះ​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។


ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​យុវវ័យ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ចេញ​ពី​ចិត្ត​បរិសុទ្ធ​វិញ។


ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់​ក្នុង​គ្រប់​ការ​ទាំង​អស់។


ចូរ​ប្រាប់​សេចក្ដី​ទាំង​នេះ ទាំង​ដាស់​តឿន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ឡើយ។


ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ


ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​សម្តែង​ចេញ​ជា​កិរិយា​ល្អ តាម​រយៈ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្លូត​បូត ប្រកប​ដោយ​ប្រាជ្ញា​ចុះ។


ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។


មិន​មែន​ដោយ​ប្រើ​អំណាច​ជិះ​ជាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នោះ​ទេ គឺ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម