Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 2:4 - ព្រះគម្ពីរខ្មែរសាកល

4 ក៏​និយាយ​នឹង​គាត់​ថា​៖ “ចូរ​រត់ទៅ​ប្រាប់​យុវជន​នោះ​ថា​: ‘យេរូសាឡិម​នឹង​មាន​គេ​រស់នៅ​ដូចជា​ភូមិឥតកំពែង ដោយព្រោះ​មាន​មនុស្ស និង​សត្វ​ច្រើនកុះករ​នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំលោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដោយ​ប្រាប់​ថា ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំឡោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស នឹង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។

សូមមើលជំពូក ចម្លង




សាការី 2:4
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​រំពឹងមើល​ស៊ីយ៉ូន ជា​ទីក្រុង​សម្រាប់​ពិធីបុណ្យដែលមានកំណត់​របស់ពួកយើង​! ភ្នែក​របស់អ្នក​នឹង​ឃើញ​យេរូសាឡិម ជា​លំនៅ​ដ៏សុខដុមរមនា ជា​រោង​ដែល​នឹង​មិន​ត្រូវបានរើរុះ​; ស្នឹង​របស់វា​នឹង​មិន​ត្រូវបាន​ដកចេញ​ជារៀងរហូត ហើយក៏​គ្មាន​ខ្សែ​ណាមួយ​របស់វា​ត្រូវបាន​ផ្ដាច់​ដែរ​។


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


ពួក​កូនចៅ​ដែលកើតដល់អ្នក​ក្នុងពេលដែល​អ្នក​បាត់បង់កូន នឹង​និយាយ​ដាក់​ត្រចៀក​របស់អ្នក​ទៀត​ថា​: ‘កន្លែង​នេះ​ចង្អៀត​ពេក​ហើយ​សម្រាប់​ពួកយើង សូម​រកទីអាស្រ័យ​ឲ្យ​ពួកយើង​រស់នៅ​ផង​!’។


មើល៍! គឺ​យើង​ហើយ ដែល​និម្មិតបង្កើត​ជាងលោហៈ​ដែល​សប់​ភ្លើង​ធ្យូង ដើម្បី​ផលិត​អាវុធ​សម្រាប់​គោលបំណង​របស់វា​; គឺ​យើង​ហើយ ដែល​និម្មិតបង្កើត​អ្នកបំផ្លាញ​សម្រាប់​បំផ្លាញ​។


រីឯ​យុវជន​ទាំង​បួន​នាក់​នេះ ព្រះ​បាន​ប្រទាន​ចំណេះដឹង​ដល់​ពួកគេ ហើយ​ឲ្យ​ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​អក្សរសាស្ត្រ និង​ប្រាជ្ញា ព្រមទាំង​ឲ្យ​ដានីយ៉ែល​បាន​យល់ច្បាស់​នូវ​អស់ទាំង​និមិត្ត និង​យល់សប្តិ​។


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ត្រឡប់មក​ឯ​យេរូសាឡិម​វិញ​ជាមួយនឹង​សេចក្ដីមេត្តា​ហើយ​។ ដំណាក់​របស់យើង​នឹង​ត្រូវបាន​សង់ឡើងវិញ​នៅ​ទីនេះ ហើយ​ខ្សែរង្វាស់​នឹង​ត្រូវបាន​សន្ធឹង​នៅលើ​យេរូសាឡិម”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ’។


“ចូរ​ប្រកាស​ម្ដងទៀត​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “ទីក្រុង​ទាំងឡាយ​របស់យើង​នឹង​រីកសាយ​ដោយ​សេចក្ដីចម្រើន​ម្ដងទៀត ហើយ​ព្រះយេហូវ៉ា​នឹង​កម្សាន្តចិត្ត​ស៊ីយ៉ូន​ម្ដងទៀត ព្រមទាំង​ជ្រើសរើស​យេរូសាឡិម​ម្ដងទៀត​ផង”’”។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​ពួក​មេដឹកនាំ​របស់​យូដា​បាន​ដូចជា​ចង្ក្រាន​ភ្លើង​នៅកណ្ដាល​អុស និង​ដូចជា​ចន្លុះ​ភ្លើង​នៅកណ្ដាល​កណ្ដាប់ស្រូវ​។ គេ​នឹង​ស៊ីបំផ្លាញ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ ទាំង​ខាងស្ដាំ ទាំង​ខាងឆ្វេង រីឯ​ពួក​អ្នកយេរូសាឡិម​នឹង​រស់នៅ​កន្លែង​របស់ខ្លួន​ម្ដងទៀត ក្នុង​យេរូសាឡិម​។


គ្រោះកាច​ដែល​ព្រះយេហូវ៉ា​នឹង​វាយ​អស់ទាំង​ប្រជាជាតិ​ដែល​បាន​ច្បាំង​នឹង​យេរូសាឡិម គឺ​ដូចតទៅ​: សាច់​ពួកគេ​នឹង​រលួយ​ទៅ ខណៈដែល​ពួកគេ​នៅឈរ​ដោយ​ជើង ភ្នែក​ពួកគេ​នឹង​រលួយ​ក្នុង​រន្ធភ្នែក ហើយ​អណ្ដាត​ពួកគេ​នឹង​រលួយ​ក្នុង​មាត់​។


កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម