ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
១ ថែស្សាឡូនីច 5:9 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់ព្រះពិរោធទេ គឺតម្រូវឲ្យទទួលបានសេចក្ដីសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ Khmer Christian Bible ពីព្រោះព្រះជាម្ចាស់មិនបានតម្រូវយើងទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ទទួលសេចក្ដីសង្គ្រោះវិញតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានទទួលការសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះជាម្ចាស់មិនបានតម្រូវឲ្យយើងទទួលទោសឡើយ គឺព្រះអង្គឲ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង អាល់គីតាប ដ្បិតអុលឡោះមិនបានតំរូវឲ្យយើងទទួលទោសឡើយ គឺទ្រង់ឲ្យយើងទទួលការសង្គ្រោះ ដោយសារអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង |
ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
ដ្បិតមានសរសេរទុកមកក្នុងគម្ពីរទំនុកតម្កើងថា: ‘សូមឲ្យលំនៅរបស់អ្នកនោះបានស្ងាត់ជ្រងំ កុំឲ្យមានអ្នកណារស់នៅទីនោះឡើយ’ ហើយថា: ‘សូមឲ្យអ្នកផ្សេងទទួលមុខងាររបស់គាត់’។
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។
នៅពេលឮដូច្នេះ ពួកសាសន៍ដទៃក៏អរសប្បាយ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយអស់អ្នកដែលត្រូវបានកំណត់ឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។
ដូចដែលពីមុនអ្នករាល់គ្នាមិនព្រមជឿព្រះ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាដោយសារតែការមិនស្ដាប់បង្គាប់របស់អ្នកទាំងនោះយ៉ាងណា
ចុះម្ដេចទៅ? អ្វីដែលជនជាតិអ៊ីស្រាអែលខំស្វែងរកនោះ ពួកគេរកមិនបានឡើយ ប៉ុន្តែអ្នកដែលត្រូវបានជ្រើសតាំងវិញ ដែលរកបាន រីឯអ្នកឯទៀតក៏ត្រូវធ្វើឲ្យរឹងរូស
និងដើម្បីរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌ ដែលព្រះអង្គបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ គឺព្រះយេស៊ូវដែលស្រោចស្រង់យើងពីព្រះពិរោធដែលរៀបនឹងមក៕
ដើម្បីកុំឲ្យអ្នកណាម្នាក់ត្រូវបានធ្វើឲ្យរង្គើដោយសារតែទុក្ខវេទនាទាំងនេះឡើយ។ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងហើយថា យើងត្រូវបានតម្រូវសម្រាប់ទុក្ខវេទនាទាំងនេះឯង។
ទោះបីពីមុន ខ្ញុំជាមនុស្សប្រមាថព្រះ ជាអ្នកបៀតបៀន និងជាមនុស្សព្រហើនក៏ដោយ ក៏ខ្ញុំបានទទួលសេចក្ដីមេត្តា ពីព្រោះខ្ញុំបានប្រព្រឹត្តដោយភាពមិនយល់ ក្នុងភាពឥតជំនឿ
យ៉ាងណាមិញ នេះជាហេតុដែលខ្ញុំបានទទួលសេចក្ដីមេត្តា គឺដើម្បីឲ្យព្រះគ្រីស្ទយេស៊ូវបានសម្ដែងការអត់ធ្មត់ដ៏ពេញលេញក្នុងខ្ញុំដែលជាមេនៃមនុស្សបាប ដើម្បីជាគំរូដល់អ្នកដែលរៀបនឹងជឿទុកចិត្តលើព្រះអង្គដើម្បីបានជីវិតអស់កល្បជានិច្ច។
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។
ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។