ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
១ កូរិនថូស 9:16 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ប្រសិនបើខ្ញុំផ្សាយដំណឹងល្អ នោះមិនមែនជាមោទនភាពសម្រាប់ខ្ញុំទេ ពីព្រោះការផ្សាយដំណឹងល្អជាកាតព្វកិច្ចដែលត្រូវបានផ្ទុកលើខ្ញុំ។ វេទនាដល់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អ! Khmer Christian Bible ថ្វីបើខ្ញុំប្រកាសដំណឹងល្អ ប៉ុន្ដែខ្ញុំគ្មានអំនួតទេ ព្រោះជាកាតព្វកិច្ចដល់ខ្ញុំ បើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះខ្ញុំវេទនាហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទោះបើខ្ញុំប្រកាសដំណឹងល្អមែន តែនោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ព្រោះជាកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើខានមិនបាន ហើយបើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះវរដល់ខ្ញុំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើ ដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ អាល់គីតាប ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្ដិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!។ |
ពេលនោះ ខ្ញុំពោលថា៖ “វេទនាដល់ខ្ញុំហើយ! ខ្ញុំត្រូវវិនាស ដោយសារខ្ញុំជាមនុស្សមានបបូរមាត់សៅហ្មង ហើយខ្ញុំរស់នៅក្នុងចំណោមប្រជាជនដែលមានបបូរមាត់សៅហ្មងដែរ និងដោយសារភ្នែកខ្ញុំបានឃើញព្រះមហាក្សត្រ គឺព្រះយេហូវ៉ានៃពលបរិវារ!”។
អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“អ្នកណាដែលបានដាក់ដៃកាន់នង្គ័ល ហើយបែរទៅមើលអ្វីៗនៅខាងក្រោយ អ្នកនោះមិនស័ក្ដិសមនឹងអាណាចក្ររបស់ព្រះឡើយ”៕
ចំណែកឯយើងខ្ញុំវិញ យើងខ្ញុំមិនអាចមិននិយាយអ្វីដែលយើងខ្ញុំបានឃើញ និងបានឮនោះទេ”។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងចុះ! នោះគេនឹងប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវតែធ្វើ”។
ខ្ញុំមានកាតព្វកិច្ចចំពោះទាំងជនជាតិក្រិក និងជនជាតិដែលគ្មានអារ្យធម៌ ទាំងមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់ខ្លៅ។
ដូច្នេះ ខ្ញុំមានមោទនភាពក្នុងព្រះគ្រីស្ទយេស៊ូវ ចំពោះកិច្ចការដែលខ្ញុំធ្វើដើម្បីព្រះ។
ជាការពិត ប្រសិនបើអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត នោះលោកមានអ្វីនឹងអួតអាង ប៉ុន្តែនៅចំពោះព្រះ លោកគ្មានអ្វីអួតអាងទេ។
តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀនរាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។
ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។
ដូចគ្នាដែរ ព្រះអម្ចាស់បានបង្គាប់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ឲ្យចិញ្ចឹមជីវិតដោយដំណឹងល្អ។
កាលខ្ញុំបានទៅទ្រអាសដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទ ទោះបីជាទ្វារបានបើកឲ្យខ្ញុំក្នុងព្រះអម្ចាស់ហើយក៏ដោយ
សូមប្រាប់អើឃីពថា: “ចូរយកចិត្តទុកដាក់ចំពោះការងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ ដើម្បីបំពេញការងារនោះឲ្យសម្រេច”។