Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:15 - ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ណាមួយ​ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​ឡើយ​។ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​គេ​ប្រព្រឹត្ត​ដូច្នោះ​ដល់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​សុខចិត្ត​ស្លាប់​វិញ ប្រសើរ​ជាង​មាន​អ្នកណា​ម្នាក់​ដកយក​មោទនភាព​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​បាន​យ៉ាង​នោះ​ដល់​ខ្ញុំ​ដែរ​ ដ្បិត​ខ្ញុំ​សុខចិត្ដ​ស្លាប់​ប្រសើរ​ជាង​ឲ្យ​អ្នកណា​ម្នាក់​បង្ខូច​កិត្ដិយស​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្ដែ ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរ‌សេរ​ដូច្នេះ ដោយ​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដល់​ខ្លួន​យ៉ាង​នោះ​ដែរ។ ដ្បិត​ខ្ញុំ​ស៊ូ​ស្លាប់ ជា​ជាង​ឲ្យ​គេ​បង្ខូច​កិត្តិយស​របស់​ខ្ញុំ ដោយ​សារ​ហេតុ​ដែល​ខ្ញុំ​មាន​អំនួត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម‌ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ​ចេញ​ពី​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​ណា​១​នេះ​ទេ ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ខ្លួន​ខ្ញុំ​ដែរ ខ្ញុំ​ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្ដី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម​ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្ដិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ​ជំពប់ដួល នោះ​ប្រសើរជាង​សម្រាប់​អ្នកនោះ ដែល​ព្យួរ​ត្បាល់កិន​ដ៏ធំ​នឹង​ក​របស់​គាត់ ហើយ​ពន្លិច​ទៅក្នុង​ជម្រៅ​សមុទ្រ​។


ហើយ​ស្នាក់នៅ​ជាមួយ​ពួកគេ ទាំង​ធ្វើការ​ជាមួយ​ផង ដោយសារ​ពួកគេមាន​មុខរបរ​ដូច​គាត់ គឺ​ពួកគេ​ជា​ជាងធ្វើរោង​ដែរ​។


ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។


ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។


ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​ក៏​ដឹង​ដែរ​ថា ដៃ​ទាំងពីរ​នេះ​បាន​បម្រើ​សម្រាប់​តម្រូវការ​របស់ខ្ញុំ និង​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​។


ចំណែកឯ​សូល​វិញ គាត់​បំផ្លិចបំផ្លាញ​ក្រុមជំនុំ ដោយ​ចូល​ពីផ្ទះមួយទៅផ្ទះមួយ អូស​ទាំង​ប្រុស​ទាំង​ស្រី យកទៅ​ដាក់គុក​។


ព្រមទាំង​ធ្វើការនឿយហត់​ដោយ​ផ្ទាល់ដៃ​។ កាលណា​គេ​ជេរ យើង​ក៏​ឲ្យពរ​វិញ​; កាលណា​គេ​បៀតបៀន យើង​ក៏​ស៊ូទ្រាំ​;


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


ចុះ​រង្វាន់​របស់ខ្ញុំ​ជា​អ្វី​? រង្វាន់​របស់ខ្ញុំ​គឺ ការ​ដែល​ខ្ញុំ​ជូន​ដំណឹងល្អ​ដោយ​ឥតគិតថ្លៃ​កាលណា​ខ្ញុំ​ផ្សព្វផ្សាយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ​ក្នុង​ដំណឹងល្អ​ឡើយ​។


ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​នឹកចាំ​អំពី​ការនឿយហត់ និង​ការលំបាក​របស់យើង គឺ​យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ខណៈដែល​យើង​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។


ហើយក៏មិនដែល​ហូប​អាហារ​របស់​អ្នកណា​ដោយ​ឥតបង់ថ្លៃ​ដែរ ផ្ទុយទៅវិញ យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ដោយ​ការនឿយហត់ និង​ការលំបាក ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម