Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:17 - ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ ខ្ញុំ​មាន​មោទនភាព​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ចំពោះ​កិច្ចការ​ដែល​ខ្ញុំធ្វើ​ដើម្បី​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​ នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ខ្ញុំ​មាន​ហេតុផល​អួត​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ខ្ញុំ​មាន​ហេតុ​នឹង​អួត​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដោយ​ហេតុ​នេះ​ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​អុលឡោះ

សូមមើលជំពូក ចម្លង




រ៉ូម 15:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ប្រសិនបើ​អ័ប្រាហាំ​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត នោះ​លោក​មាន​អ្វីនឹង​អួតអាង ប៉ុន្តែ​នៅចំពោះ​ព្រះ លោក​គ្មាន​អ្វី​អួតអាង​ទេ​។


ខ្ញុំ​ត្រូវតែ​អួត​។ ទោះបីជា​គ្មានប្រយោជន៍​ក៏ដោយ ក៏​ខ្ញុំ​សូម​បន្តនិយាយ​អំពី​និមិត្ត និង​ការបើកសម្ដែង​ពី​ព្រះអម្ចាស់​។


ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់​ប្រជាជន​។


អស់ទាំង​មហាបូជាចារ្យ​ដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​មនុស្ស គឺ​ត្រូវបាន​តែងតាំង​ជំនួស​មនុស្ស​ឲ្យធ្វើ​អ្វីៗ​ខាងឯ​ព្រះ ដើម្បី​ថ្វាយ​តង្វាយ និង​យញ្ញបូជា​សម្រាប់​បាប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម