មិនមែនដល់យើងខ្ញុំឡើយ ព្រះយេហូវ៉ាអើយ មិនមែនដល់យើងខ្ញុំឡើយ គឺដល់ព្រះនាមរបស់ព្រះអង្គវិញ ដែលត្រូវថ្វាយសិរីរុងរឿង ដោយព្រោះសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ!
១ កូរិនថូស 3:7 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។ Khmer Christian Bible ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់ទេ គឺព្រះជាម្ចាស់ដែលជាអ្នកធ្វើឲ្យដុះឡើងទេទើបសំខាន់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ អាល់គីតាប ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺអុលឡោះដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ |
មិនមែនដល់យើងខ្ញុំឡើយ ព្រះយេហូវ៉ាអើយ មិនមែនដល់យើងខ្ញុំឡើយ គឺដល់ព្រះនាមរបស់ព្រះអង្គវិញ ដែលត្រូវថ្វាយសិរីរុងរឿង ដោយព្រោះសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ!
សូមឲ្យសេចក្ដីសន្ដោសរបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំបានស្ថិតលើយើងខ្ញុំផង សូមធ្វើឲ្យស្នាដៃរបស់យើងខ្ញុំបានស្ថិតស្ថេរសម្រាប់យើងខ្ញុំផង; មែនហើយ សូមព្រះអង្គធ្វើឲ្យស្នាដៃរបស់យើងខ្ញុំបានស្ថិតស្ថេរផង!៕
ប្រជាជាតិទាំងអស់ប្រៀបដូចជាភាពទទេនៅចំពោះព្រះអង្គ ពួកគេត្រូវព្រះអង្គចាត់ទុកថាតិចជាងគ្មានទៅទៀត ហើយឥតបានការផង។
មើល៍! ពួកវាសុទ្ធតែឥតប្រយោជន៍ កិច្ចការរបស់ពួកវាឥតន័យ រូបសិតរបស់ពួកវាជាខ្យល់ និងជាភាពទទេ៕
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
“គឺខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកដែលស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំស្ថិតនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិតអ្នករាល់គ្នាមិនអាចធ្វើអ្វីដោយគ្មានខ្ញុំបានឡើយ។
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
រីឯអ្នកដាំ និងអ្នកស្រោចទឹកគឺដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមពលកម្មរបស់ខ្លួន។
ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។
ប៉ុន្តែព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖“គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានគ្រប់លក្ខណៈនៅក្នុងភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំនឹងអួតអំពីភាពខ្សោយរបស់ខ្ញុំដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតលើខ្ញុំ។
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្វីមួយ នៅពេលមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនឯងហើយ។