Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 3:7 - អាល់គីតាប

7 ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​អុលឡោះ​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដូច្នេះ ទាំង​អ្នកដាំ និង​អ្នកស្រោចទឹក​មិនមែនជាអ្វីទេ មានតែ​ព្រះ​ដែល​ធ្វើឲ្យដុះឡើង​ទេ ដែលសំខាន់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​ អ្នក​ដាំ​ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​ទេ​ ​គឺ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ​ទើប​សំខាន់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ អ្នក​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មិន​មែន​ជា​អ្វី​ទេ គឺ​មាន​តែ​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​ប៉ុណ្ណោះ​ទើប​សំខាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហេតុ​នោះ​បាន​ជា​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 3:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​សម​នឹង​ទទួល ការ​លើក​តម្កើង​ទេ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ត្រូវ ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរី‌រុង‌រឿង ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ដ៏​ស្មោះ‌ស្ម័គ្រ!។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សំដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់‌ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់‌ខ្ជួន​រហូត​ត​ទៅ។


ចំពោះ​ទ្រង់ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។


ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់!»


មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។


ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។


ទោះ​បី​ខ្ញុំ​ទទួល​អំណោយ​ទាន​ខាង​ថ្លែង​បន្ទូល​នៃ​អុលឡោះ និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។


ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្ដែ អុលឡោះ​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។


អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ


ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំ​ទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។


ក៏​ប៉ុន្ដែ គាត់​និយាយ​មក​ខ្ញុំ​ថា «គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​អំណាច​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ដ​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​មក​សណ្ឋិត​លើ​ខ្ញុំ។


ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត​ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម