Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:29 - ព្រះគម្ពីរខ្មែរសាកល

29 មើល៍! ពួកវា​សុទ្ធតែ​ឥតប្រយោជន៍ កិច្ចការ​របស់ពួកវា​ឥតន័យ រូបសិត​របស់ពួកវា​ជា​ខ្យល់ និង​ជា​ភាពទទេ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 គេ​សុទ្ធ​តែ​ឥតប្រយោជន៍​ទទេ ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 មើល គេ​សុទ្ធ​តែ​ឥតប្រយោជន៍​ទទេ ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់!»

សូមមើលជំពូក ចម្លង




អេសាយ 41:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ព្រះ​របស់​ប្រជាជាតិ​នានា​សុទ្ធតែជា​រូបបដិមាករឥតប្រយោជន៍ រីឯ​ព្រះយេហូវ៉ា​វិញ ព្រះអង្គ​បាន​បង្កើត​បណ្ដាមេឃ​។


គេ​នឹង​លែង​ផ្ចង់មើល​អាសនា​ដែលជា​ស្នាដៃ​របស់ខ្លួន ក៏​លែង​សម្លឹងមើល​រូប​ព្រះម៉ែអាសេរ៉ា និង​រូបព្រះអាទិត្យ​ដែល​ម្រាមដៃ​គេ​បាន​ធ្វើ​ដែរ​។


ទឹកដី​របស់ពួកគេ​ពេញ​ដោយ​រូបបដិមាករឥតប្រយោជន៍ ពួកគេ​ថ្វាយបង្គំ​ស្នាដៃ​របស់ខ្លួន ដែល​ម្រាមដៃ​របស់ខ្លួន​បាន​ធ្វើ​។


ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​!


មើល៍! អ្នករាល់គ្នា​គ្មានតម្លៃ​សោះ ហើយ​កិច្ចការ​របស់អ្នករាល់គ្នា​ក៏​អន់ជាង​គ្មានតម្លៃ​ទៅទៀត​; អ្នកណាក៏ដោយ​ដែល​ជ្រើសរើស​អ្នករាល់គ្នា គឺជា​ទីស្អប់ខ្ពើម​!


គេ​លើក​រូបនោះ​សែង​លើ​ស្មា ហើយ​តម្កល់​វា​នៅ​កន្លែង​របស់វា នោះ​វា​នៅឈរ ឥត​ចាកចេញ​ពី​កន្លែង​របស់វា​ឡើយ​។ ទោះបីជា​គេ​ស្រែក​ទៅ​រូបនោះ​ក៏ដោយ ក៏​វា​មិន​ឆ្លើយ​ដែរ វា​នឹង​មិន​សង្គ្រោះ​គេ​ពី​ទុក្ខវេទនា​របស់គេ​ឡើយ​។


ដ្បិត​រូបព្រះប្រចាំត្រកូល​ពោល​សេចក្ដីឥតប្រយោជន៍ ហើយ​ពួក​គ្រូទាយ​ឃើញនិមិត្ត​មិនពិត​; ពួកគេ​ប្រាប់​យល់សប្តិ​ឥតខ្លឹមសារ ក៏​ផ្ដល់ការលួងលោម​ឥតប្រយោជន៍​។ ហេតុនេះហើយបានជា​គេ​ដើរសាត់អណ្ដែត​ដូច​ហ្វូងចៀម គេ​រងទុក្ខ​ដោយព្រោះ​គ្មាន​អ្នកគង្វាល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម