នៅថ្ងៃនោះ ជនជាតិអេហ្ស៊ីបនឹងបានដូចជាមនុស្សស្រី ហើយញ័ររន្ធត់ ព្រមទាំងភ័យខ្លាច ដោយព្រោះការលើកព្រះហស្តរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានលើកទាស់នឹងពួកគេ។
១ កូរិនថូស 2:3 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបាននៅជាមួយអ្នករាល់គ្នា ទាំងស្ថិតក្នុងភាពខ្សោយ ការភិតភ័យ និងការញ័ររន្ធត់យ៉ាងខ្លាំង Khmer Christian Bible ហើយខ្ញុំបានមកនៅជាមួយអ្នករាល់គ្នា ដោយមានសេចក្ដីកំសោយ ភ័យខ្លាច និងញាប់ញ័រក្រៃលែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានមករកអ្នករាល់គ្នា ទាំងទន់ខ្សោយ ទាំងភិតភ័យ ហើយញាប់ញ័រជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្ដីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ អាល់គីតាប ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ |
នៅថ្ងៃនោះ ជនជាតិអេហ្ស៊ីបនឹងបានដូចជាមនុស្សស្រី ហើយញ័ររន្ធត់ ព្រមទាំងភ័យខ្លាច ដោយព្រោះការលើកព្រះហស្តរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានលើកទាស់នឹងពួកគេ។
បន្ទាប់ពីធ្វើដំណើរឆ្លងកាត់អាំភីប៉ូលី និងអ័ប៉ុឡូនា ប៉ូល និងស៊ីឡាសមកដល់ថែស្សាឡូនីច។ នៅទីនោះ មានសាលាប្រជុំមួយរបស់ជនជាតិយូដា។
ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី
ប៉ុន្តែនៅពេលពួកគេប្រឆាំង និងជេរប្រមាថ ប៉ូលក៏រលាស់សម្លៀកបំពាក់ ទាំងនិយាយនឹងពួកគេថា៖ “ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលរបស់អ្នករាល់គ្នាចុះ! ខ្ញុំគ្មានទោសទេ។ ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ”។
ខ្ញុំ ប៉ូល ដែលតាមសំបកក្រៅជាមនុស្សរាបទាបពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្តែក្លាហានចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ គឺខ្ញុំផ្ទាល់សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីសុភាពរាបសា និងក្ដីអនុគ្រោះរបស់ព្រះគ្រីស្ទ។
ដ្បិតមានគេនិយាយថា៖ “សំបុត្ររបស់ប៉ូលធ្ងន់ៗ ហើយខ្លាំងមែន ប៉ុន្តែពេលខ្លួនគាត់នៅជាមួយ គាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ”។
ជាការពិត ព្រះអង្គត្រូវគេឆ្កាងដោយសារតែភាពខ្សោយ ប៉ុន្តែមានព្រះជន្មរស់ដោយសារតែព្រះចេស្ដារបស់ព្រះ។ រីឯយើងក៏ខ្សោយក្នុងព្រះអង្គមែន ប៉ុន្តែចំពោះអ្នករាល់គ្នា យើងនឹងរស់ជាមួយព្រះអង្គដោយសារតែព្រះចេស្ដារបស់ព្រះ។
ជាការពិត យើងអរសប្បាយ កាលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ; យើងអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
ហេតុនេះហើយបានជាយើងមិនធ្លាក់ទឹកចិត្តឡើយ ដោយបានទទួលការងារបម្រើនេះ ដូចដែលយើងបានទទួលសេចក្ដីមេត្តាដែរ។
ដោយហេតុនេះ យើងមិនធ្លាក់ទឹកចិត្តឡើយ ដ្បិតទោះបីជាបុគ្គលខាងក្រៅរបស់យើងកំពុងសាបសូន្យទៅក៏ដោយ ក៏បុគ្គលខាងក្នុងរបស់យើងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
រីឯចិត្តស្រឡាញ់របស់គាត់ចំពោះអ្នករាល់គ្នាមានកាន់តែខ្លាំងឡើង ដោយគាត់នឹកចាំអំពីការស្ដាប់បង្គាប់របស់អ្នកទាំងអស់គ្នា និងរបៀបដែលអ្នករាល់គ្នាបានទទួលគាត់ដោយចិត្តកោតខ្លាច និងការញ័ររន្ធត់។
ជាការពិត ពេលយើងមកដល់ម៉ាសេដូន រូបកាយរបស់យើងគ្មានភាពធូរស្បើយសោះ គឺយើងរងទុក្ខគ្រប់បែបយ៉ាង មានការប្រយុទ្ធនៅខាងក្រៅ មានការភិតភ័យនៅខាងក្នុង។
បាវបម្រើរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ចៅហ្វាយនៅផែនដីដោយការកោតខ្លាច និងការញ័ររន្ធត់ក្នុងសេចក្ដីស្មោះត្រង់នៃចិត្ត ដូចជាស្ដាប់បង្គាប់ព្រះគ្រីស្ទ។