មនុស្សអាក្រក់មិនយល់ច្បាស់នូវសេចក្ដីយុត្តិធម៌ឡើយ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា យល់ច្បាស់ទាំងស្រុង។
អេសាយ 6:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលថា៖ “ចូរទៅចុះ ហើយប្រាប់ប្រជាជននេះថា: ‘ចូរស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែកុំយល់ឡើយ; ចូរមើលហើយមើលទៀត ប៉ុន្តែកុំចាប់ភ្លឹកឡើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ទៅចុះ! ចូរទៅប្រាប់ប្រជាជននេះថា ទោះបីអ្នករាល់គ្នាខំប្រឹងស្ដាប់ ក៏អ្នករាល់គ្នាមិនយល់ ទោះបីអ្នករាល់គ្នាខំប្រឹងមើល ក៏អ្នករាល់គ្នាមិនឃើញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ អាល់គីតាប ទ្រង់មានបន្ទូលថា៖ «ទៅចុះ! ចូរទៅប្រាប់ប្រជារាស្រ្ដនេះថា អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ។ |
មនុស្សអាក្រក់មិនយល់ច្បាស់នូវសេចក្ដីយុត្តិធម៌ឡើយ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា យល់ច្បាស់ទាំងស្រុង។
ដោយហេតុនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់ពួកគេ នឹងបានដូច្នេះ៖ “ច្បាប់ថែមលើច្បាប់ ច្បាប់ថែមលើច្បាប់ មាត្រាថែមលើមាត្រា មាត្រាថែមលើមាត្រា នៅទីនេះបន្តិច នៅទីនោះបន្តួច” ដើម្បីឲ្យពួកគេចេញទៅដួលផ្ងារក្រោយ ក៏បាក់បែក ព្រមទាំងជាប់អន្ទាក់ ហើយត្រូវគេចាប់បានផង។
គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។
អ្នកបានឃើញការជាច្រើន ប៉ុន្តែមិនយកចិត្តទុកដាក់ទេ ត្រចៀកនៅចំហ ប៉ុន្តែស្ដាប់មិនឮសោះ”។
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
ដូចដែលមានសរសេរទុកមកថា: “ព្រះបានប្រទានដល់ពួកគេនូវវិញ្ញាណនៃការលង់លក់ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្ដាប់មិនឮ រហូតដល់សព្វថ្ងៃ”។