Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 6:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​ជន​ជាតិ​នេះ​ថា អ្នក​រាល់​គ្នា​ស្តាប់ តែ​ឥត​យល់ ហើយ​មើល តែ​ឥត​ដឹង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​ទៅ​ចុះ ហើយ​ប្រាប់​ប្រជាជន​នេះ​ថា​: ‘ចូរ​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​កុំ​យល់​ឡើយ​; ចូរ​មើលហើយមើលទៀត ប៉ុន្តែ​កុំ​ចាប់ភ្លឹក​ឡើយ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌ជន​នេះ​ថា ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់ ក៏​អ្នក​រាល់​គ្នា​មិន​យល់ ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​ដល់​ជន‌ជាតិ​នេះ​ថា ចូរ​ឯង​រាល់​គ្នា​ស្តាប់​ចុះ តែ​ឥត​យល់ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​មាន​បន្ទូល​ថា៖ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌រាស្រ្ដ​នេះ​ថា អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 6:9
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។


ហេតុនេះ​បាន​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ទៅ​ដល់​គេ​ថា៖ "ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ ហើយ​ដួល​ផ្ងារ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់​រើ​ពុំ​រួច​ឡើយ"។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល​ឆុត។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ


ហេតុ​នោះ យើង​នឹង​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ នៅ​កណ្ដាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​នឹង​ត្រូវ​បិទ​បាំង​ដែរ។


អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។


ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក និង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក


ឱ​ជន​ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ។


«កូន​មនុស្ស​អើយ អ្នក​នៅ​ក្នុង​ចំណោម​ពូជ‌ពង្ស​រឹង​ចចេស​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សម្រាប់​មើល តែ​មើល​មិន​ឃើញ​ទេ ក៏​មាន​ត្រចៀក​សម្រាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស


ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "ឡូ-អាំមី " ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែរ»។


ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស» ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «សម្រាប់​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អាថ៌‌កំបាំង​នៃ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ តែ​ចំពោះ​អ្នក​ដទៃ គឺ​ជា​រឿង​ប្រៀប​ធៀប​វិញ ដើម្បី "កាល​ណា​គេ​មើល តែ​មិន​ឃើញ ហើយ​កាល​ណា​គេ​ស្ដាប់ តែ​មិន​យល់" »។


«ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង ក្រែង​គេ​អាច​មើល​ឃើញនឹង​ភ្នែក ហើយចិត្ត​របស់​គេ​យល់ រួច​គេ​ងាក​បែរ ដើម្បី​ឲ្យ​យើង​បាន​ប្រោស​គេឲ្យ​ជា» ។


ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ «ព្រះ​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​ស្ពឹក មាន​ភ្នែក​ដែល​មើល​មិន​ឃើញ និង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ» ។


ប៉ុន្តែ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​មិន​បាន​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម