ពួកអ្នកដែលដេញតាមគម្រោងអាក្រក់បានចូលមកជិត; ពួកគេនៅឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។
អេសាយ 59:14 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សេចក្ដីយុត្តិធម៌បានថយទៅវិញ ហើយសេចក្ដីសុចរិតក៏ឈរនៅឆ្ងាយ ដ្បិតសេចក្ដីពិតបានជំពប់នៅកន្លែងសាធារណៈ ហើយសេចក្ដីទៀងត្រង់ក៏មិនអាចចូលមកបានដែរ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអង្គមិនរកយុត្តិធម៌ ឲ្យយើងខ្ញុំទេ ព្រះអង្គក៏មិនសង្គ្រោះយើងខ្ញុំដែរ ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ គ្មានសេចក្ដីពិតទេ យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន អាល់គីតាប ហេតុនេះហើយបានជាទ្រង់មិនរកយុត្តិធម៌ ឲ្យយើងខ្ញុំទេ ទ្រង់ក៏មិនសង្គ្រោះយើងខ្ញុំដែរ ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ គ្មានសេចក្ដីពិតទេ យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។ |
ពួកអ្នកដែលដេញតាមគម្រោងអាក្រក់បានចូលមកជិត; ពួកគេនៅឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។
មួយវិញទៀត ខ្ញុំបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងកាត់ក្ដីមានសេចក្ដីអាក្រក់នៅទីនោះ ហើយនៅកន្លែងនៃសេចក្ដីយុត្តិធម៌ក៏មានសេចក្ដីអាក្រក់នៅទីនោះដែរ។
ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎! ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌ ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
ពួកគេរាប់មនុស្សអាក្រក់ថាឥតទោសដើម្បីបានសំណូក ហើយដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត។
ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ!
យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។
គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត;
ហេតុនេះហើយបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនតាមទាន់យើងខ្ញុំ; យើងខ្ញុំរំពឹងចាំពន្លឺ ប៉ុន្តែមើល៍! មានភាពងងឹតទៅវិញ យើងខ្ញុំរំពឹងចាំភាពត្រចះត្រចង់ ប៉ុន្តែយើងខ្ញុំដើរក្នុងភាពងងឹតសូន្យទៅវិញ។
រីឯពលបរិវារត្រូវបានប្រគល់ទៅជាមួយនឹងតង្វាយប្រចាំថ្ងៃ ដោយព្រោះការបំពាន។ វាផ្ដួលរំលំសេចក្ដីពិតដល់ដី វាបានប្រព្រឹត្ត ហើយជោគជ័យផង។