ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
អេសាយ 55:10 - ព្រះគម្ពីរខ្មែរសាកល ដូចដែលភ្លៀង និងព្រិលធ្លាក់មកពីលើមេឃ ហើយមិនត្រឡប់ទៅទីនោះ គឺស្រោចស្រពផែនដីវិញ ធ្វើឲ្យវាកកើតឡើង ហើយចេញពន្លក ក៏ផ្ដល់គ្រាប់ពូជដល់អ្នកសាបព្រោះ ហើយផ្ដល់អាហារដល់អ្នកហូបយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្ដល់អាហារឲ្យគេបរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា អាល់គីតាប ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្ដល់អាហារឲ្យគេបរិភោគ។ |
ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
ព្រះអង្គនឹងប្រទានទឹកភ្លៀងសម្រាប់គ្រាប់ពូជដែលអ្នកបានសាបព្រោះលើដី ព្រមទាំងស្បៀងអាហារ ជាផលពីដី ដែលនឹងមានបរិបូរ ហើយសម្បូរផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅនៅវាលស្មៅដ៏ធំទូលាយ
យើងនឹងធ្វើឲ្យវាហិនហោច។ វានឹងមិនត្រូវបានលួសកាត់ ក៏មិនត្រូវបានជ្រួយដីដែរ នោះអញ្ចាញ និងបន្លានឹងដុះឡើង ហើយយើងនឹងបង្គាប់ពពកមិនឲ្យបង្អុរភ្លៀងលើចម្ការនោះឡើយ។
ដ្បិតដូចដែលផែនដីធ្វើឲ្យចេញពន្លក ហើយសួនច្បារធ្វើឲ្យអ្វីដែលព្រោះនៅទីនោះដុះឡើងយ៉ាងណា ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាក៏នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរតម្កើងដុះឡើង នៅចំពោះប្រជាជាតិទាំងអស់យ៉ាងនោះដែរ៕
អ្នកទាំងពីរនោះមានអំណាចបិទមេឃ ដើម្បីកុំឲ្យបង្អុរភ្លៀងក្នុងគ្រាដែលពួកគេថ្លែងព្រះបន្ទូល។ ពួកគេមានអំណាចលើទឹក ដើម្បីធ្វើឲ្យវាក្លាយទៅជាឈាម ព្រមទាំងមានអំណាចបំផ្លាញផែនដីដោយគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បានតាមដែលពួកគេចង់។