វិវរណៈ 11:6 - ព្រះគម្ពីរខ្មែរសាកល6 អ្នកទាំងពីរនោះមានអំណាចបិទមេឃ ដើម្បីកុំឲ្យបង្អុរភ្លៀងក្នុងគ្រាដែលពួកគេថ្លែងព្រះបន្ទូល។ ពួកគេមានអំណាចលើទឹក ដើម្បីធ្វើឲ្យវាក្លាយទៅជាឈាម ព្រមទាំងមានអំណាចបំផ្លាញផែនដីដោយគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បានតាមដែលពួកគេចង់។ សូមមើលជំពូកKhmer Christian Bible6 អ្នកទាំងនេះមានអំណាចនឹងបិទមេឃមិនឲ្យមានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលពួកគេថ្លែងព្រះបន្ទូល ហើយក៏មានអំណាចលើទឹកដើម្បីធ្វើឲ្យទឹកត្រលប់ទៅជាឈាម ព្រមទាំងវាយប្រហារផែនដីដោយគ្រោះកាចគ្រប់យ៉ាងជាញឹកញាប់តាមតែពួកគេចង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 អ្នកទាំងពីរមានអំណាចនឹងបិទមេឃ មិនឲ្យភ្លៀងធ្លាក់ក្នុងគ្រាដែលគេថ្លែងទំនាយ ក៏មានអំណាចនឹងធ្វើឲ្យទឹកទៅជាឈាម និងធ្វើឲ្យផែនដីកើតមានគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បាន តាមតែចិត្ត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្ដីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។ សូមមើលជំពូកអាល់គីតាប6 អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងបន្ទូលនៃអុលឡោះ ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។ សូមមើលជំពូក |