ព្រះយេហូវ៉ាអើយ សូមតតាំងនឹងពួកអ្នកតតាំងនឹងទូលបង្គំផង! សូមតយុទ្ធនឹងពួកអ្នកតយុទ្ធនឹងទូលបង្គំផង!
អេសាយ 51:22 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ា ព្រះអម្ចាស់របស់អ្នក គឺព្រះរបស់អ្នក ដែលកាន់ក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានយកពែងនៃសេចក្ដីងេកងោក គឺពែងនៃសេចក្ដីក្ដៅក្រហាយរបស់យើង ចេញពីដៃរបស់អ្នកហើយ! អ្នកនឹងមិនផឹកពីវាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់នៃអ្នក គឺព្រះយេហូវ៉ាជាព្រះ ដែលកាន់ក្តីជំនួសប្រជារាស្ត្រព្រះអង្គ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មើល៍ យើងបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានបន្ទូលដូច្នេះថា មើល អញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺម្ចាស់ដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ |
ព្រះយេហូវ៉ាអើយ សូមតតាំងនឹងពួកអ្នកតតាំងនឹងទូលបង្គំផង! សូមតយុទ្ធនឹងពួកអ្នកតយុទ្ធនឹងទូលបង្គំផង!
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញការលំបាក ព្រះអង្គបានឲ្យយើងខ្ញុំផឹកស្រានៃសេចក្ដីងេកងោក។
ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។
ចូរធ្វើឲ្យខ្លួនអ្នកស្រឡាំងកាំង ហើយភ្ញាក់ផ្អើលចុះ! ចូរធ្វើឲ្យខ្លួនអ្នកខ្វាក់ ហើយខ្វាក់ទៅ! ពួកគេបានស្រវឹង តែមិនមែនដោយស្រា ពួកគេដើរទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹង
ប្រជារាស្ត្ររបស់យើងអើយ កូនក្មេងជាអ្នកសង្កត់សង្កិនពួកគេ ហើយមនុស្សស្រីគ្រប់គ្រងលើពួកគេ។ ប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកនាំផ្លូវរបស់អ្នកបាននាំអ្នកឲ្យវង្វេង ពួកគេបានបំភាន់គន្លងផ្លូវរបស់អ្នកហើយ!
យ៉ាងណាមិញ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ទោះបីជាឈ្លើយសឹករបស់មនុស្សខ្លាំងពូកែក៏ដោយ ក៏នឹងត្រូវបានយកចេញដែរ ហើយរំពារបស់មនុស្សកាចសាហាវក៏នឹងត្រូវបានរំដោះផង ពីព្រោះយើងនឹងតតាំងនឹងអ្នកដែលតតាំងនឹងអ្នក យើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! យេរូសាឡិម ជាអ្នកដែលផឹកពីព្រះហស្តរបស់ព្រះយេហូវ៉ា គឺពីពែងនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គអើយ ចូរក្រោកឡើង! អ្នកបានផឹកស្រូបដល់កាកក្នុងពែងនៃសេចក្ដីងេកងោកហើយ។
ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
“មើល៍! យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាពែង ដែលធ្វើឲ្យអស់ទាំងជាតិសាសន៍ដែលនៅជុំវិញដើរទ្រេតទ្រោត។ កាលណាមានការឡោមព័ទ្ធយេរូសាឡិម ក៏មានការឡោមព័ទ្ធយូដាដែរ។
ព្រះយេស៊ូវក៏មានបន្ទូលតបថា៖“អ្នករាល់គ្នាមិនដឹងថាខ្លួនឯងកំពុងសុំអ្វីទេ។ តើអ្នករាល់គ្នាអាចផឹកពីពែងដែលខ្ញុំរៀបនឹងផឹកបានឬទេ?”។ ពួកគេទូលឆ្លើយថា៖ “យើងខ្ញុំអាចផឹកបាន”។