អេសាយ 48:13 - ព្រះគម្ពីរខ្មែរសាកល មែនហើយ ដៃយើងផ្ទាល់បានចាក់គ្រឹះផែនដី ដៃស្ដាំរបស់យើងបានលាតផ្ទៃមេឃ; កាលណាយើងហៅ ពួកវានឹងឈរឡើងជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដៃយើងបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់យើងបានលាតផ្ទៃមេឃ កាលណាយើងហៅ នោះទាំងពីរក៏ឈរឡើងជាមួយគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយឫទ្ធិបារមីរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា អាល់គីតាប យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់ យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយអំណាចរបស់យើង យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។ |
តើនរណាបានវាល់ទឹកទាំងឡាយដោយទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាម ព្រមទាំងដាក់ធូលីនៃផែនដីក្នុងរង្វាល់ ហើយថ្លឹងភ្នំទាំងឡាយដោយជញ្ជីង និងទីទួលនានាដោយត្រាជូ?
តើអ្នករាល់គ្នាមិនដឹងទេឬ? តើអ្នករាល់គ្នាមិនឮទេឬ? តើគ្មានអ្នកណាប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងទេឬ? តើអ្នករាល់គ្នាមិនបានយល់ច្បាស់ តាំងពីកំណើតគ្រឹះនៃផែនដីទេឬ?
គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ! តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ? គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន ទាំងហៅពួកវានីមួយៗតាមឈ្មោះ ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា; គ្មានណាមួយខានឡើយ។
ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង;
គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?
ដូចដែលមានសរសេរទុកមកថា:“យើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន”។ ព្រះអង្គដែលលោកបានជឿ គឺជាព្រះដែលផ្ដល់ជីវិតដល់មនុស្សស្លាប់ និងហៅអ្វីៗដែលគ្មានឲ្យទៅជាមានវិញ។