យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
អេសាយ 43:23 - ព្រះគម្ពីរខ្មែរសាកល អ្នកមិនបាននាំចៀមនៃតង្វាយដុតរបស់អ្នកមកថ្វាយយើងទេ ក៏មិនបានលើកតម្កើងសិរីរុងរឿងដល់យើងដោយយញ្ញបូជារបស់អ្នកដែរ! យើងមិនបានដាក់បន្ទុកលើអ្នកដោយតង្វាយធញ្ញជាតិទេ ក៏មិនបានធ្វើឲ្យអ្នកនឿយហត់ដោយកំញានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកមិនបាននាំយកចៀមរបស់អ្នក មកថ្វាយជាតង្វាយដុតដល់យើង ក៏មិនបានលើកមុខយើង ដោយយញ្ញបូជារបស់អ្នកដែរ យើងមិនបានបង្ខំអ្នកដោយព្រោះតង្វាយ ឬឲ្យអ្នកនឿយហត់ដោយដុតកំញានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា តែមិនមែនថ្វាយយើងទេ អ្នកធ្វើយញ្ញបូជា តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំ អ្នកឲ្យយកតង្វាយមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងមិនបាននាំយកចៀមរបស់ឯង មកថ្វាយជាដង្វាយដុតដល់អញទេ ក៏មិនបានលើកមុខអញ ដោយយញ្ញបូជារបស់ឯងដែរ អញមិនបានផ្ទុកឯងដោយដង្វាយ ឬឲ្យឯងនឿយហត់ដោយដុតកំញានទេ អាល់គីតាប អ្នកយកកូនចៀមមកដុតទាំងមូលធ្វើគូរបាន តែមិនមែនជូនយើងទេ អ្នកធ្វើគូរបាន តែមិនមែនដើម្បីសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំអ្នក ឲ្យយកជំនូនមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។ |
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិ និងដោយផលដំបូងនៃអស់ទាំងផលរបស់អ្នកចុះ
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។
តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែអ្នករាល់គ្នាបានប្លន់យើងហើយ រួចសួរថា: ‘តើយើងខ្ញុំបានប្លន់ព្រះអង្គយ៉ាងដូចម្ដេច?’។ គឺដោយតង្វាយមួយភាគដប់ និងតង្វាយលើកឡើងនោះឯង។