Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 3:8 - ព្រះគម្ពីរខ្មែរសាកល

8 តើ​មនុស្ស​អាច​ប្លន់​ព្រះ​បាន​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ប្លន់​យើង​ហើយ រួច​សួរថា​: ‘តើ​យើងខ្ញុំ​បាន​ប្លន់​ព្រះអង្គ​យ៉ាងដូចម្ដេច​?’។ គឺដោយ​តង្វាយមួយភាគដប់ និង​តង្វាយលើកឡើង​នោះឯង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ព្រះ‌អង្គ​ឯ​ណា? គឺ​ក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​អុលឡោះ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ទ្រង់​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច ជំនូន​មួយ​ភាគ​ដប់ និង​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

សូមមើលជំពូក ចម្លង




ម៉ាឡាគី 3:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ក្នុង​ភាពរុងរឿង​នៃ​ភាពវិសុទ្ធ​។


មាន​អ្នកដែល​ឲ្យដោយចិត្តទូលាយ ក៏​នៅតែ​ចម្រើនឡើង​ថែមទៀត​; មាន​អ្នកដែល​បង្ខាំងទុក​អ្វីដែល​ត្រូវ​ឲ្យ ក៏​មានតែ​ភាពខ្វះខាត​។


អ្នក​មិន​បាន​នាំ​ចៀម​នៃ​តង្វាយដុត​របស់អ្នក​មក​ថ្វាយ​យើង​ទេ ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​យើង​ដោយ​យញ្ញបូជា​របស់អ្នក​ដែរ​! យើង​មិន​បាន​ដាក់បន្ទុក​លើ​អ្នក​ដោយ​តង្វាយធញ្ញជាតិ​ទេ ក៏​មិន​បាន​ធ្វើឲ្យ​អ្នក​នឿយហត់​ដោយ​កំញាន​ដែរ​។


គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “នេះ​ជា​បណ្ដាសា​ដែល​ចេញទៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ ដ្បិត​តាម​សំណេរ​ម្ខាង​នោះ អស់អ្នក​ដែល​លួច​នឹង​ត្រូវបាន​បំបាត់ចេញ ហើយ​តាម​សំណេរ​ម្ខាងទៀត អស់អ្នក​ដែល​ស្បថ​ដោយកុហក​នឹង​ត្រូវបាន​បំបាត់ចេញ​ដែរ​។


អ្នករាល់គ្នា​ពោលថា​: ‘មើល៍! អីក៏​ពិបាក​ម្ល៉េះ​!’ ហើយ​បញ្ចេញសូរហ៊ឹះ​ដាក់​ការនោះ​។ អ្នករាល់គ្នា​នាំ​សត្វ​ដែល​ប្លន់យក សត្វ​ខ្ញើច និង​សត្វ​ឈឺ​មក គឺ​នាំមក​ជា​តង្វាយ​! តើ​ឲ្យ​យើង​ទទួល​វា​ពី​ដៃ​របស់អ្នករាល់គ្នា​ឬ​?”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​។


កាលណា​អ្នករាល់គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជាយញ្ញបូជា តើ​មិន​អាក្រក់​ទេ​ឬ​? កាលណា​អ្នករាល់គ្នា​ថ្វាយ​សត្វ​ខ្ញើច ឬ​សត្វ​ឈឺ តើ​មិន​អាក្រក់​ទេ​ឬ​? ឥឡូវនេះ ចូរ​ជូន​ទៅ​អភិបាល​របស់អ្នក​មើល៍! តើ​លោក​ពេញចិត្ត​នឹង​អ្នក​ឬ​? ឬមួយក៏​លោក​នឹង​បង្ហាញការសន្ដោស​ដល់​អ្នក​ឬ​?”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះចុះ”។ ពួកគេ​ក៏​ស្ងើច​នឹង​ព្រះអង្គ។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។


ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។


អ្នក​ដែល​និយាយថា កុំ​ផិតក្បត់ តើ​ខ្លួនអ្នក​ផិតក្បត់​ដែរឬ​? អ្នក​ដែល​ស្អប់ខ្ពើម​រូបបដិមាករ តើ​ខ្លួនអ្នក​ប្លន់វិហារ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម