អេសាយ 4:5 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះយេហូវ៉ានឹងនិម្មិតបង្កើតពពកនៅពេលថ្ងៃ ហើយផ្សែង និងពន្លឺនៃអណ្ដាតភ្លើងនៅពេលយប់ ពីលើអស់ទាំងទីកន្លែងនៃភ្នំស៊ីយ៉ូន និងពីលើអង្គប្រជុំរបស់នាង ដ្បិតនឹងមានបារាំមួយលើអស់ទាំងសិរីរុងរឿង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងបង្កើតឲ្យមានពពក និងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ គ្របបាំងពីលើភ្នំស៊ីយ៉ូនទាំងមូល ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ សិរីរុងរឿងរបស់ព្រះនឹងគ្របបាំងទីគួរគោរពទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់នឹងបង្កើតឲ្យមានពពក នឹងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ ពីលើទីលំនៅទាំងមូលនៅភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ដ្បិតគ្រប់ទាំងទីគួរគោរព នឹងមានគំរបគ្របបាំងទាំងអស់ អាល់គីតាប បន្ទាប់មក អុលឡោះតាអាឡានឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់អុលឡោះតាអាឡានឹងគ្របបាំងការពារអ្វីៗទាំងអស់។ |
ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
ពេលថ្ងៃ ព្រះអង្គនាំផ្លូវពួកគាត់ដោយពពក ហើយពេញវេលាយប់ ព្រះអង្គនាំផ្លូវពួកគាត់ដោយពន្លឺភ្លើង។
សេចក្ដីសង្គ្រោះរបស់ព្រះអង្គពិតជានៅជិតអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យសិរីរុងរឿងស្ថិតនៅក្នុងស្រុករបស់យើងខ្ញុំ។
ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។
ប្រជាជនរបស់ខ្ញុំនឹងរស់នៅក្នុងលំនៅដ៏សុខសាន្ត និងនៅកន្លែងស្នាក់នៅដ៏មានសុវត្ថិភាព ព្រមទាំងនៅទីសម្រាកដ៏សុខដុមរមនា។
ចូររំពឹងមើលស៊ីយ៉ូន ជាទីក្រុងសម្រាប់ពិធីបុណ្យដែលមានកំណត់របស់ពួកយើង! ភ្នែករបស់អ្នកនឹងឃើញយេរូសាឡិម ជាលំនៅដ៏សុខដុមរមនា ជារោងដែលនឹងមិនត្រូវបានរើរុះ; ស្នឹងរបស់វានឹងមិនត្រូវបានដកចេញជារៀងរហូត ហើយក៏គ្មានខ្សែណាមួយរបស់វាត្រូវបានផ្ដាច់ដែរ។
ជាការពិត យើងនឹងការពារទីក្រុងនេះ ដើម្បីសង្គ្រោះទីក្រុងនេះ ដោយយល់ដល់ខ្លួនយើង និងដោយយល់ដល់ដាវីឌអ្នកបម្រើរបស់យើង’”។
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕
ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។
មើល៍! សេចក្ដីងងឹតនឹងគ្របលើផែនដី ភាពងងឹតដ៏ក្រាស់នឹងគ្របលើជាតិសាសន៍នានា ប៉ុន្តែព្រះយេហូវ៉ានឹងរះឡើងមកលើអ្នក ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងត្រូវបានឃើញនៅលើអ្នក។
ដ្បិតកន្លែងណាដែលមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមរបស់ខ្ញុំ ខ្ញុំក៏នៅទីនោះក្នុងកណ្ដាលចំណោមពួកគេដែរ”។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚