ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
អេសាយ 37:3 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏និយាយនឹងគាត់ថា៖ “ហេសេគាមានរាជឱង្ការដូច្នេះថា: ‘ថ្ងៃនេះជាថ្ងៃនៃទុក្ខវេទនា ការដាក់ទោស និងភាពអាម៉ាស់។ កូនគ្រប់ខែហើយ ប៉ុន្តែគ្មានកម្លាំងនឹងសម្រាលទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជអង្ការដូច្នេះថា "ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកម្លាំងនឹងសម្រាលមកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកំឡាំងនឹងសំរាលមកសោះ អាល់គីតាប ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ |
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
“កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចនៅមេរីបា ឬដូចថ្ងៃនៅម៉ាសាក្នុងទីរហោស្ថាននោះឡើយ។
ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារទ្រង់ធ្វើឲ្យមានថ្ងៃនៃចលាចល ការជាន់ឈ្លី និងការច្របូកច្របល់ នៅក្នុងជ្រលងភ្នំនៃនិមិត្ត គឺជាការបំបាក់បំបែកកំពែង និងជាការស្រែកទៅភ្នំ។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ព្រះយេហូវ៉ាអើយ គេបានស្វែងរកព្រះអង្គក្នុងទុក្ខវេទនា គេបានបង្ហូរចេញនូវពាក្យអធិស្ឋានខ្សឹបៗពេលមានការប្រៀនប្រដៅរបស់ព្រះអង្គដល់គេ!
ក៏ប៉ុន្តែយើងនឹងធ្វើទុក្ខអើរាល នោះនាងនឹងមានការថ្ងូរ និងការទួញសោក ហើយនាងនឹងបានដូចជាចង្ក្រានអាសនាដល់យើង។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង!
ស៊ីយ៉ូនបានសម្រាលកូន មុនពេលឈឺពោះឆ្លងទន្លេ នាងបានបង្កើតកូនប្រុសម្នាក់ មុនពេលការឈឺពោះឆ្លងទន្លេមកដល់នាង។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “តើយើងនាំទៅដល់កំណត់ដែលត្រូវសម្រាល ហើយមិនឲ្យកើតមកឬ?”។ ព្រះរបស់អ្នកមានបន្ទូលថា៖ “តើយើងធ្វើឲ្យកើតមក ហើយបង្ខាំងផ្ទៃឬ?”។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។