Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “តើ​យើង​នាំទៅដល់កំណត់ដែលត្រូវសម្រាល ហើយ​មិន​ឲ្យ​កើតមក​ឬ​?”។ ព្រះ​របស់អ្នក​មានបន្ទូលថា​៖ “តើ​យើង​ធ្វើឲ្យ​កើតមក ហើយ​បង្ខាំង​ផ្ទៃ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​យើង​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សម្រាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ? ព្រះ​របស់​អ្នក​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា យើង​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​យើង​នឹង​បង្ខាំង​ផ្ទៃ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ តើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬ ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា បើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃ តើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អញ​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សំរាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ ព្រះ​នៃ​ឯង​ទ្រង់​ក៏​មាន​បន្ទូល​សួរ​ថា ឯ​អញ​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​អញ​នឹង​បង្ខាំង​ផ្ទៃ​ឬ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ តើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬ អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​មាន​បន្ទូល​ថា បើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃ តើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

សូមមើលជំពូក ចម្លង




អេសាយ 66:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះយេហូវ៉ា​ឬ​? ដល់​ពេលកំណត់ យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញ ហើយ​ឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។


ពួកគេ​ក៏​និយាយ​នឹង​គាត់​ថា​៖ “ហេសេគា​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​ទុក្ខវេទនា ការដាក់ទោស និង​ភាពអាម៉ាស់​។ កូន​គ្រប់ខែ​ហើយ ប៉ុន្តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម