អេសាយ 37:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជអង្ការដូច្នេះថា "ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកម្លាំងនឹងសម្រាលមកសោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ពួកគេក៏និយាយនឹងគាត់ថា៖ “ហេសេគាមានរាជឱង្ការដូច្នេះថា: ‘ថ្ងៃនេះជាថ្ងៃនៃទុក្ខវេទនា ការដាក់ទោស និងភាពអាម៉ាស់។ កូនគ្រប់ខែហើយ ប៉ុន្តែគ្មានកម្លាំងនឹងសម្រាលទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកំឡាំងនឹងសំរាលមកសោះ សូមមើលជំពូកអាល់គីតាប3 ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ សូមមើលជំពូក |