ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង បបូរមាត់យើងគឺជារបស់យើងហើយ តើនរណាជាចៅហ្វាយលើយើង?”។
អេសាយ 36:18 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យហេសេគាបញ្ចុះបញ្ចូលអ្នករាល់គ្នាដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើង” នោះឡើយ។ តើមានព្រះណារបស់ប្រជាជាតិនានា ដែលបានរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ន ក្រែងហេសេគាបបួលអ្នករាល់គ្នា ដោយពាក្យថា "ព្រះយេហូវ៉ានឹងជួយឲ្យរួចជាមិនខាន" តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចអាសស៊ើរបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័តក្រែងហេសេគាបបួលឯងរាល់គ្នាដោយពាក្យថា ព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យរួចជាមិនខាន តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន អាល់គីតាប កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! |
ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង បបូរមាត់យើងគឺជារបស់យើងហើយ តើនរណាជាចៅហ្វាយលើយើង?”។
ដូចដែលយើងបានធ្វើដល់សាម៉ារី និងរូបបដិមាករឥតប្រយោជន៍របស់នាងយ៉ាងណា តើយើងមិនធ្វើដល់យេរូសាឡិម និងរូបបដិមាកររបស់នាងយ៉ាងនោះដែរទេឬ?’”។
ប៉ុន្តែពួកគេមិនមានបំណងដូច្នោះទេ ហើយចិត្តពួកគេក៏មិនគិតគូរដូច្នោះដែរ គឺក្នុងចិត្តពួកគេមានតែការបំផ្លាញ និងការកាត់ចេញនូវប្រជាជាតិមិនតិចឡើយ។
ឥឡូវនេះ តើយើងឡើងមកទាស់នឹងទឹកដីនេះដើម្បីបំផ្លាញវា ដោយគ្មានព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេ ដែលមានបន្ទូលនឹងយើងថា: ‘ចូរឡើងទៅទាស់នឹងទឹកដីនេះ ហើយបំផ្លាញវាចុះ!’”។
កុំឲ្យហេសេគានាំឲ្យអ្នករាល់គ្នាជឿទុកចិត្តលើព្រះយេហូវ៉ា ដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើងជាមិនខាន ទីក្រុងនេះនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ’។
រហូតដល់យើងបានមក ហើយនាំអ្នករាល់គ្នាទៅទឹកដីមួយ ដូចទឹកដីរបស់អ្នករាល់គ្នានេះ ជាទឹកដីដែលមានស្រូវ និងស្រាទំពាំងបាយជូរថ្មី ជាទឹកដីដែលមាននំប៉័ង និងចម្ការទំពាំងបាយជូរផង។
ប្រហែលជាអ្នកនិយាយមកយើងថា: ‘ពួកយើងជឿទុកចិត្តលើព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកយើង’។ ចុះមិនមែនជាព្រះនេះទេឬ ដែលហេសេគាបានបំបាត់ទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញ ហើយប្រាប់យូដា និងយេរូសាឡិមថា: ‘អ្នករាល់គ្នាត្រូវតែថ្វាយបង្គំនៅមុខអាសនាមួយនេះ’?
“ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។
មើល៍! អ្នកបានឮអំពីអ្វីដែលពួកស្ដេចនៃអាស្ស៊ីរីបានធ្វើដល់អស់ទាំងនគរហើយ គឺពួកទ្រង់បានញែកចេញបំផ្លាញគេ។ ដូច្នេះ តើអ្នកនឹងត្រូវបានរំដោះឲ្យរួចឬ?
ប្រហែលជាព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮពាក្យរបស់រ៉ាបសាកេ ដែលស្ដេចអាស្ស៊ីរីចៅហ្វាយរបស់គេបានចាត់ឲ្យមកដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់ ហើយព្រះអង្គនឹងស្ដីបន្ទោសគេ ចំពោះពាក្យដែលព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮហើយ។ ដូច្នេះ សូមថ្វាយសេចក្ដីអធិស្ឋានសម្រាប់អ្នកដែលនៅសល់ផង’”។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។