Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:10 - ព្រះគម្ពីរខ្មែរសាកល

10 “ចូរ​ប្រាប់​ហេសេគា​ស្ដេច​នៃ​យូដា​ដូច្នេះ​ថា​: ‘កុំឲ្យ​ព្រះ​របស់អ្នក​ដែល​អ្នក​ជឿទុកចិត្តលើ​នោះ បញ្ឆោត​អ្នក​ដោយ​ថា​: “យេរូសាឡិម​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា កុំ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា ដែល​ព្រះ‌ករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះ‌ករុណាដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ចូរ​ប្រាប់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា​ដោយ​អះ‌អាង​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដូច្នេះ កុំ​ឲ្យ​ព្រះ​របស់​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ​បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 «ចូរ​ប្រាប់​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច​ដោយ​អះ‌អាង​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

សូមមើលជំពូក ចម្លង




អេសាយ 37:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

“វា​បាន​ទុកចិត្ត​លើ​ព្រះយេហូវ៉ា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ទៅ​! ដោយសារ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ដូច្នេះ​ទុកឲ្យ​ព្រះអង្គ​រំដោះ​វា​ទៅ​!”។


ស្ដេច​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘កុំឲ្យ​ហេសេគា​បញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​វា​មិនអាច​រំដោះ​អ្នករាល់គ្នា​បានទេ​។


កុំឲ្យ​ហេសេគា​នាំឲ្យ​អ្នករាល់គ្នា​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង​ជាមិនខាន ទីក្រុង​នេះ​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ’។


ក្នុងចំណោម​ព្រះ​ទាំងអស់​នៃ​ទឹកដី​ទាំងនោះ តើ​មួយណា​ដែល​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់យើង បានជា​ព្រះយេហូវ៉ា​នឹង​រំដោះ​យេរូសាឡិម​ពី​កណ្ដាប់ដៃ​របស់យើង​ដែរ​?’”។


រ៉ាបសាកេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ប្រាប់​ហេសេគា​ថា​: ស្ដេច​ដ៏ធំឧត្ដម គឺ​ស្ដេច​នៃ​អាស្ស៊ីរី​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ទំនុកចិត្ត​ដែល​អ្នក​ទុកចិត្ត​នេះ តើ​ជា​អ្វី​?


វា​បាន​ទុកចិត្ត​លើ​ព្រះ​; បើសិន​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ឥឡូវនេះ​ទៅ​! ដ្បិត​វា​បាន​និយាយថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម