Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:15 - ព្រះគម្ពីរខ្មែរសាកល

15 កុំឲ្យ​ហេសេគា​នាំឲ្យ​អ្នករាល់គ្នា​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង​ជាមិនខាន ទីក្រុង​នេះ​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ក៏​កុំ​ឲ្យ​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា “ព្រះ‌អម្ចាស់ពិត​ជា​រំដោះ​យើង ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ពិត​ជា​រំដោះ​យើង ទ្រង់​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

សូមមើលជំពូក ចម្លង




អេសាយ 36:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នកធំ​អើយ តើ​សិរីរុងរឿង​របស់ខ្ញុំ​ត្រឡប់ជា​សេចក្ដីអាម៉ាស់​ដល់ពេលណា​? តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ការឥតបានការ ហើយ​ស្វែងរក​សេចក្ដីភូតភរ​ដល់ពេលណា​? សេឡា


កុំឲ្យ​ហេសេគា​បញ្ចុះបញ្ចូល​អ្នករាល់គ្នា​ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង” នោះ​ឡើយ​។ តើ​មាន​ព្រះ​ណា​របស់​ប្រជាជាតិ​នានា ដែល​បាន​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ឬ​?


ក្នុងចំណោម​ព្រះ​ទាំងអស់​នៃ​ទឹកដី​ទាំងនោះ តើ​មួយណា​ដែល​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់យើង បានជា​ព្រះយេហូវ៉ា​នឹង​រំដោះ​យេរូសាឡិម​ពី​កណ្ដាប់ដៃ​របស់យើង​ដែរ​?’”។


ប្រហែលជា​អ្នក​និយាយ​មក​យើង​ថា​: ‘ពួកយើង​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ពួកយើង’។ ចុះ​មិនមែន​ជា​ព្រះនេះ​ទេ​ឬ ដែល​ហេសេគា​បាន​បំបាត់​ទីខ្ពស់ និង​អាសនា​របស់ព្រះអង្គ​ចេញ ហើយ​ប្រាប់​យូដា និង​យេរូសាឡិម​ថា​: ‘អ្នករាល់គ្នា​ត្រូវតែ​ថ្វាយបង្គំ​នៅមុខ​អាសនា​មួយ​នេះ’?


“ចូរ​ប្រាប់​ហេសេគា​ស្ដេច​នៃ​យូដា​ដូច្នេះ​ថា​: ‘កុំឲ្យ​ព្រះ​របស់អ្នក​ដែល​អ្នក​ជឿទុកចិត្តលើ​នោះ បញ្ឆោត​អ្នក​ដោយ​ថា​: “យេរូសាឡិម​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ​។


មើល៍! អ្នក​បាន​ឮ​អំពី​អ្វីដែល​ពួក​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ធ្វើ​ដល់​អស់ទាំង​នគរ​ហើយ គឺ​ពួកទ្រង់​បាន​ញែកចេញបំផ្លាញ​គេ​។ ដូច្នេះ តើ​អ្នក​នឹង​ត្រូវបាន​រំដោះឲ្យរួច​ឬ​?


វា​បាន​ទុកចិត្ត​លើ​ព្រះ​; បើសិន​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​វា ទុកឲ្យ​ព្រះអង្គ​ស្រោចស្រង់​វា​ឥឡូវនេះ​ទៅ​! ដ្បិត​វា​បាន​និយាយថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម