Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:17 - ព្រះគម្ពីរខ្មែរសាកល

17 រហូតដល់​យើង​បាន​មក ហើយ​នាំ​អ្នករាល់គ្នា​ទៅ​ទឹកដី​មួយ ដូច​ទឹកដី​របស់អ្នករាល់គ្នា​នេះ ជា​ទឹកដី​ដែល​មាន​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី ជា​ទឹកដី​ដែល​មាន​នំប៉័ង និង​ចម្ការទំពាំងបាយជូរ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដរាប​ដល់​យើង​មក​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​មួយ ដូច​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដរាប​ដល់​អញ​មក​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវនឹង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង នឹង​ចំការ​ទំពាំង‌បាយ‌ជូរ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រួច​ហើយ​យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ”។

សូមមើលជំពូក ចម្លង




អេសាយ 36:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​ត្រាប្រណី​ជីវិត​សត្វចិញ្ចឹម​របស់ខ្លួន រីឯ​សេចក្ដីមេត្តា​របស់​មនុស្ស​អាក្រក់​គឺ​ឃោរឃៅ​។


“កុំ​ស្ដាប់តាម​ហេសេគា​ឡើយ ដ្បិត​ស្ដេច​អាស្ស៊ីរី​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ចូរ​បង្កើត​សន្តិភាព​ជាមួយ​យើង ហើយ​ចេញមក​ឯ​យើង​ចុះ នោះ​ម្នាក់ៗ​នឹង​បាន​ហូប​ពី​ដើមទំពាំងបាយជូរ និង​ដើមល្វា​របស់ខ្លួន ហើយ​ផឹក​ទឹក​ពី​អាងទឹក​របស់ខ្លួន


កុំឲ្យ​ហេសេគា​បញ្ចុះបញ្ចូល​អ្នករាល់គ្នា​ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង” នោះ​ឡើយ​។ តើ​មាន​ព្រះ​ណា​របស់​ប្រជាជាតិ​នានា ដែល​បាន​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម