អេសាយ 30:14 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងបំបែកវា ដូចជាការបំបែកក្អមរបស់ជាងស្មូន គឺវាត្រូវបានវាយកម្ទេចដោយឥតប្រណី រហូតដល់រកអំបែងមួយក្នុងបំណែកវាសម្រាប់ដាក់ភ្លើងពីចង្ក្រាន ឬសម្រាប់ដងទឹកពីអាងក៏មិនបានផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គនឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយ ល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកម្ទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់នឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។ អាល់គីតាប កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកំទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។ |
ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។
ដូច្នេះ សេចក្ដីអន្តរាយរបស់គេនឹងមកដល់ក្នុងមួយរំពេច; គេនឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
មើល៍! ពួកគេនឹងបានដូចជាចំបើង ភ្លើងនឹងឆាបឆេះពួកគេ ពួកគេនឹងរំដោះខ្លួនពីអំណាចនៃភ្លើងមិនបានឡើយ; ភ្លើងនោះមិនមែនជារងើកសម្រាប់កម្ដៅខ្លួន ឬជាភ្លើងសម្រាប់អង្គុយជុំវិញនោះទេ។
នូវអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់ដូនតាអ្នករាល់គ្នាផង ដោយព្រោះអ្នករាល់គ្នាបានដុតគ្រឿងក្រអូបនៅលើភ្នំនានា ហើយត្មះតិះដៀលយើងនៅលើទីទួលទាំងឡាយ ដូច្នេះយើងនឹងវាល់សំណងនៃទង្វើពីមុនរបស់ពួកគេ ដាក់លើទ្រូងរបស់ពួកគេ”។
ទាំងត្រូវមារល្បួងសែសិបថ្ងៃ។ ក្នុងអំឡុងថ្ងៃទាំងនោះ ព្រះអង្គមិនសោយអ្វីឡើយ លុះផុតថ្ងៃទាំងនោះហើយ ព្រះអង្គក៏ឃ្លាន។
ដ្បិតប្រសិនបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងលោព្រះអង្គមិនសំចៃទុកអ្នកដែរ។
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?