ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
អេសាយ 29:13 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ទ្រង់ក៏មានបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដីនឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។ |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
ប៉ុន្តែចំពោះមនុស្សអាក្រក់ ព្រះបានមានបន្ទូលថា៖ “តើអ្នកអាងសិទ្ធិអ្វី បានជាថ្លែងបទបញ្ញត្តិរបស់យើង ឬលើកយកសម្ពន្ធមេត្រីរបស់យើងក្នុងមាត់របស់អ្នកដូច្នេះ?
កុំបន្ថែមអ្វីទៅក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសអ្នក ហើយអ្នកត្រូវបានបញ្ជាក់ថាជាមនុស្សភូតភរ។
យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។
“វេទនាហើយ អើរាលអើយ! អើរាលអើយ! ជាទីក្រុងដែលដាវីឌបានបោះទ័ព! ចូរបន្ថែមមួយឆ្នាំហើយមួយឆ្នាំទៀត ហើយឲ្យមានពិធីបុណ្យវិលចុះវិលឡើង!
ហើយនៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលមិនចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “ខ្ញុំមិនចេះអក្សរទេ”។
ចូរចាកចេញពីផ្លូវ ចូរបែរចេញពីគន្លង ចូរបំបាត់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលពីមុខយើងទៅ!”។
ដូច្នេះ ព្រះអង្គបានចាក់ភ្លើងនៃព្រះពិរោធរបស់ព្រះអង្គ និងសង្គ្រាមដ៏កាចសាហាវ ទៅលើអ៊ីស្រាអែល; ភ្លើងនោះបានបញ្ឆេះពួកគេនៅជុំវិញ ប៉ុន្តែពួកគេមិនយល់ ភ្លើងនោះបានដុតពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ឡើយ៕
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង!
សេចក្ដីទាំងនេះ ដែលចេញមកពីបទបញ្ញត្តិ និងគោលលទ្ធិរបស់មនុស្ស សុទ្ធតែតម្រូវឲ្យសាបសូន្យដោយការប្រើប្រាស់។