ព្រះយេហូវ៉ាបានធ្វើឲ្យផែនការរបស់ប្រជាជាតិនានាខ្ទេចសូន្យ ព្រះអង្គបានធ្វើឲ្យគម្រោងរបស់ប្រជាជនទាំងឡាយបរាជ័យ។
អេសាយ 19:11 - ព្រះគម្ពីរខ្មែរសាកល ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេ របស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា “ទូលបង្គំជាពូជអ្នកប្រាជ្ញ ជាពូជស្ដេចនៅជំនាន់ដើម”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ អាល់គីតាប ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។ |
ព្រះយេហូវ៉ាបានធ្វើឲ្យផែនការរបស់ប្រជាជាតិនានាខ្ទេចសូន្យ ព្រះអង្គបានធ្វើឲ្យគម្រោងរបស់ប្រជាជនទាំងឡាយបរាជ័យ។
នោះទូលបង្គំក៏ល្ងង់ខ្លៅ ហើយគ្មានចំណេះដឹង; ទូលបង្គំជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
នៅចំពោះដូនតារបស់ពួកគេ ព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យនៅដែនដីអេហ្ស៊ីប គឺនៅវាលសូអាន។
កាលព្រះអង្គបានសម្ដែងទីសម្គាល់របស់ព្រះអង្គនៅអេហ្ស៊ីប និងបានសម្ដែងការអស្ចារ្យរបស់ព្រះអង្គនៅវាលសូអាន។
ពួកមេដឹកនាំនៃសូអានបានត្រឡប់ជាល្ងីល្ងើ ពួកមេដឹកនាំនៃណូពត្រូវគេបញ្ឆោត ពួកប្រមុខនៃកុលសម្ព័ន្ធអេហ្ស៊ីបបាននាំជនជាតិអេហ្ស៊ីបឲ្យវង្វេង។
ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។ ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។
ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។
យើងជាអ្នកដែលបញ្ឈប់ទីសម្គាល់របស់ព្យាការីក្លែងក្លាយ ហើយធ្វើឲ្យគ្រូទាយទៅជាឆ្កួត; យើងជាអ្នកដែលបង្វែរមនុស្សមានបញ្ញា ហើយធ្វើឲ្យចំណេះដឹងរបស់ពួកគេទៅជាល្ងីល្ងើ;
ម៉ូសេបានទទួលការអប់រំក្នុងអស់ទាំងប្រាជ្ញារបស់ជនជាតិអេហ្ស៊ីប ហើយមានអំណាចក្នុងពាក្យសម្ដី និងការប្រព្រឹត្ត។